ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសបានដឹកនាំក្រុមការងារនៃអង្គភាពត្រួតពិនិត្យគម្រោងក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យវាយតម្លៃលើការងារថែទាំប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹងលាតសន្ធឹងក្នុងទឹកដីខេត្តកណ្តាលនិងរាជធានីភ្នំពេញ
Sa,02 Mai 2020 (Time 01:46 )
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារនៃអង្គភាពត្រួតពិនិត្យគម្រោងក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវាយតម្លៃលើការងារថែទាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង​ លាតសន្ធឹង ក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង មានផ្ទៃដីស្រោចស្រពទាំងអស់ចំនួន ១២.៨០០ហិកតា ត្រូវបានស្តារឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្កការ (JICA ជប៉ុន) នៅឆ្នាំ២០០៧ លើផ្ទៃដីស្រោចស្រពនៅរដូវវស្សាចំនួន១.៩៨០ហិកតា ស្រូវប្រាំងចំនួន ៨០០ហិកតា ។ ប្រព័ន្ធនេះទទួលរបបទឹក ស្រោចស្រពពីស្ទឹងព្រែកត្នោត គឺអាងទឹកទំនប់៧មករា បរិមាណទឹកមួយចំនួនទៀតដែលលើសត្រូវហូរកាត់លើសំណង់បង្ហៀរ និងទ្វារដោះទឹក ។

ប្រព័ន្ធស្រោចស្រពកណ្ដាលស្ទឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការថែទាំជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នហើយលក្ខខណ្ឌសំណង់កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២០ នេះក្រុមការងារបានធ្វើការថែទាំរួមមាន ៖
- ប្រឡាយមេបេតុង ០១ខ្សែ
- ប្រឡាយនាំទឹក ០១ខ្សែ
- ប្រឡាយរង ០៦ខ្សែ
- ប្រឡាយដោះទឹក ០៣ខ្សែ
- សំណង់ទ្វារស្ទាក់ទឹក-ដោះទឹកជំនន់ ០១កន្លែងលើទំនប់ ចំនួន ០៤ទ្វារ
- សំណង់ទ្វារទឹកដើមឫស លើទំនប់ ០១កន្លែង
- សំណង់បង្ហៀរលើទំនប់ ០១កន្លែងសំណង់ដោះលើប្រឡាយមេបេតុង ០៨កន្លែង
- សំណង់ស្ទាក់ទឹកលើប្រឡាយមេរង ដោះទឹក ៤៤កន្លែង
- សំណង់លូចែកចាយទឹក និងលូលំហូរខ្សែទឹក(អូរ) លើប្រឡាយមេ ដោះទឹកចំនួន ៦២កន្លែង
សូមបញ្ជាក់ថា បន្ទាប់ពីមានការថែទាំជាប្រចាំ ធ្វើឲ្យប្រព័ន្ធស្រោចស្រពនេះ នៅតែប្រើប្រាស់បានយ៉ាងល្អ ម្យ៉ាងទៀតតាមខ្នងប្រឡាយបានជាផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផល ទៅមកបានយ៉ាងងាយស្រួល ។ ទោះជាមានការថែទាំជាប្រចាំ ក្រុមការងារសង្កេតឃើញថា មានអាជីវកម្មឡានដឹកដីជាច្រើន កំពុងចរាចរណ៍នៅលើខ្នងប្រឡាយនេះ ធ្វើឲ្យមានការខូចខាតច្រើន ដូច្នេះសូមឲ្យអជ្ញាធរដែនដី ជួយថែទាំផង ដើម្បីបានប្រើប្រាស់ បានយូរអង្វែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1765 នាក់
ខែនេះ :
9420 នាក់
3 ខែនេះ :
23835 នាក់
សរុប :
66503 នាក់