ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
Fr,22 Mai 2020 (Time 08:42 )
ដោយ ៖ (ចំនួនអ្នកអាន: 218នាក់)

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង ជម្រាបលា។

ក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាកាដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-ហ្វីលីពីន) មានភាពល្អប្រសើរ ជាពិសេសក្នុងវិស័យការផ្លាស់ប្ដូរពត៌មាន ការជួយហ្វឹកហ្វឺនដល់នាយទាហានជាន់ខ្ពស់កម្ពុជា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុតចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនហ្វីលីពីនដោយសារការរាតត្បាតជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងមួយផ្នែកដោយសារជួបគ្រោះធម្មជាតិខ្យល់ព្យុះនៅលើកោះ។

ពាក់ព័ន្ធដល់ស្ថានភាពនៅកម្ពុជា នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៍បានលើកឡើងពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានឆ្លងទៅប្រជាពលរដ្ឋកម្ពុជា សរុប ១២២នាក់ ប៉ុន្តែអាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមត្ថភាពក្រុមជំនាញសុខាភិបាល ការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសជាមិត្ត កម្ពុជាបានទប់ទល់ការរាតត្បាត និងព្យាបាលជំងឺនេះឲ្យជាសះស្បើយអស់ជាស្ថាពរ ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជូស៊ែល ជេ ហ្សូនីហ្គា បានជម្រាបជូននាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ អំពីកិច្ចការដែលលោកសម្រេចបានក្នុងបេសកកម្មកាទូតនៅកម្ពុជាកន្លងមក ក្នុងនោះជោគជ័យធំបំផុត គឺការចុះអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិប្រទេសទាំងពីរនាអំឡុងឆ្នាំ២០១៦ ដែលជាការត្រួសត្រាយផ្លូវដល់ការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរមានភាពល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធ ខេត្តកំពង់កពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានបើកនូវសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្មនៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ(Eli Seeber)ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី វេង សាខុន៖ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល នាពេលកន្លងមក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
2374 នាក់
ខែនេះ :
9619 នាក់
3 ខែនេះ :
32858 នាក់
សរុប :
163553 នាក់