ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចុះពិនិត្យពីវឌ្ឍនភាព គម្រោងស្តីពី ការគ្រប់គ្រង់រួមគ្នា ដើម្បីការពារនិងស្តារសេវាកម្មទីជម្រាលនិងប្រព័ន្ធបរិស្តាននៅតំបន់ជួរភ្នំក្រវ៉ាញ
Do,14 Mai 2020 (Time 03:01 )
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត Dr. Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ និងសហការីបានអញ្ជើញមកឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត" ដែលគម្រោងនេះត្រូវបានអនុវត្តដោយសហគមន៏តំបន់ការពារធម្មជាតិរស្មីសាមគ្គី និងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល GEF និង UNDP ចំនួន ១,៥លានដុល្លារ។

ក្រោយពេលបានចុះពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ស្រះទឹកសហគមន៍ ព្រៃឈើសហគមន៍ និងផលិតកម្មដំណាំបន្លែ រួចមកឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ចំនួន ៥០គ្រួសារ។ ក្នុងពិធីសំណេះសំណាល ជាបន្តបន្ទាប់លោកម៉ុន សំអាត ប្រធានសហគមន៍ លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍អំពីសកម្មភាពរបស់សហគមន៍ ការគ្រប់គ្រង ថែរក្សាការពារព្រៃឈើសហគមន៍ ផល ប្រយោជន៍នៃការប្រើប្រាស់ទឹកដែលឧបត្តម្ភដោយគម្រោង ការទទួលបានផល និងអនុផលព្រៃ ឈើ និងដំណាំរួមផ្សំ ការងារបង្កបង្កើនផលដើមរដូវវស្សា ស្ថានភាពសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើទូទាំងខេត្ត។ ដោយឡែក Dr. Nick Beresford ក៏បានធ្វើចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពនៃគម្រោងដោយបានសង្កត់ធ្ងន់ទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ដោយបានជួយសម្រាលបញ្ហាប្រចាំថ្ងៃ បង្កលក្ខណ:ងាយស្រួលក្នុងការងារដាំដុះ ការការពារ និងអភិរក្សាព្រៃឈើសហគមន៍ ការកែលម្អ និងអភិរក្សគម្របព្រៃឈើ និងដីកសិកម្ម និងជាពិសេសជីវភាពរបស់សមាជិកសហគមន៍ត្រូវបានកែលម្អ។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី មកជូនបងប្អូនទូទាំងស្រុកឱរ៉ាល់ និងទូទាំងខេត្តកំពង់ស្ពឺ ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាសហគមន៍គ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ និងជាពិសេសអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមការពារជំងឺឆ្លងសកលកូវីដ-១៩។ បន្ទាប់មកលោកបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល អង្គការ UNDP និង GEF ដែលបានផ្តល់ថវិកាគាំទ្រអនុវត្តគម្រោង ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ គាំទ្រអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចយើងបានឃើញនាព្រឹកនេះ រួមមានការទាញយកទឹកធម្មជាតិពីភ្នំឱរ៉ាល់មកប្រើប្រាស់ក្នុងសហគមន៍ ការជីកស្រះស្តុកទឹក ការការពារ ថែរក្សា និងអភិរក្សព្រៃឈើសហគមន៍ ការគ្រប់គ្រងដីជម្រាល និងដីកសិកម្ម ការកាយព្រំដីព្រៃ ឈើសហគមន៍ ការដាំឫស្សី និងបន្លែរួមផ្សំ និងជាពិសេសជីវភាពត្រូវបានកែលម្អបានយ៉ាងល្អប្រសើរ ហើយពិតណាស់អ្វីដែលប្រជាសហគមន៍បាននិងកំពុងទទួលនាថ្ងៃនេះ គឺជាក្តីប្រាថ្នាចង់បានយ៉ាងទទូចរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ក្រៅពីនេះ ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គីឱ្យកាន់តែរីកចម្រើន រក្សាបាននូវនិរន្តរភាពនៃការការពារ ថែរក្សា និងគ្រប់គ្រងព្រៃឈើធម្មជាតិនៅតំបន់នេះឱ្យបានគង់វង្ស និងបង្កើនផលិតភាពផលិតកម្មដំណាំ បន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យនាយកគម្រោង និង UNDP ជួយបណ្តុះបណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗដែលធន់ការប្រែប្រួលអាកាសធាតុ បង្កើតរបរកសិកម្មបន្ថែមដូចជាចិញ្ចឹមមាន់ ដំណាំប្រើទឹកតិច។ ទាក់ទាញគម្រោងនានាយកមកអនុវត្តនៅតំបន់នេះឱ្យបានច្រើន ពិសេសសហគមន៍ព្រៃឈើ ប្រយោជន៍ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់ភ្នំឱរ៉ាល់ ឱ្យមានការរីកចម្រើននាពេលអនាគត។ យោងតាមការស្នើសុំ លោកបានស្នើឱ្យមន្ទីរបរិស្ថានខេត្តជួយសហការចុះបញ្ជីសហគមន៍នេះផង ដើម្បីទទួលបាននូវសិទ្ធិស្របច្បាប់ត្រឹមត្រូវ។

តាមរបាយការណ៍របស់ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបានឱ្យដឹងថា គម្រោងនេះមានគោលបំណងស្តារ កែលម្អ និងថែរក្សាគម្របព្រៃឈើ ធ្វើឱ្យមុខងារទីជម្រាលមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាកម្មប្រព័បរិស្ថានឱ្យមាននិរន្តរភាព។ ដោយឡែក ការអភិរក្សដីកសិកម្ម ការអនុវត្តកសិ-រុក្ខកម្ម ការគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមាននិរន្តរភាព និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យទីជម្រាល គឺស្ថិតនៅក្នុងសមាសភាគទាំងបីរបស់គម្រោង ហើយសមាសភាគនីមួយៗមានការវិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់។ ជាក់ស្តែងទុយោទឹកប្រវែង ២៧ ០០០ម៉ែត្រ ត្រូវបានតចូលក្នុងភូមិ ៣ ផ្តល់លទ្ធភាពឱ្យពលរដ្ឋ ២៤៣ គ្រួសារប្រើប្រាស់ទឹកក្នុងគ្រួសារ និងក្នុងវិស័យកសិកម្ម។ ស្រះទឹកធំៗ ចំនួន ៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងសហគមន៍ កសិករ ៣៤គ្រួសារបានដាំឫស្សីផ្អែម ខ្ញី រំដេង និងស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រងនិងថែរក្សាព្រៃឈើសហគមន៍បានចំនួន ៤ ០៧៨ហត។ល។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1776 នាក់
ខែនេះ :
9431 នាក់
3 ខែនេះ :
23846 នាក់
សរុប :
66514 នាក់