ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងបីបាននាំយកសម្ភារនិងបរិក្ខាពេទ្យមួយចំនួនមកចែកជូនក្រុមការងារនៅមូលដ្ឋានស្រុកទាំងបីដើម្បីចូររួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩
Do,30 April 2020 (Time 10:46 )
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់មន្រ្តីថ្នាក់ស្រុកទាំង ៣ គឺស្រុកតំបែរ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ និងបន្តចូលរួមអនុវត្តវិធានការនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំស្រុកកំពង់សៀម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំង ៣ បាននាំយកសម្ភារ និងបរិក្ខារពេទ្យមួយចំនួនមកចែកជូនក្រុមការងារនៅមូលដ្ឋានស្រុកទាំងបី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទាំង ៣ អភិបាលនៃគណអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ឃុំ និងមន្រ្តីសុខាភិបាលស្រុក នៃស្រុកទាំង៣។ ក្នុងឱកាសនោះក្នុងនាមអភិបាលនៃគណៈអភិបាលស្រុកទាំងបី លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុកកំពង់សៀម បានរាយការណ៍ជូនឯកឧត្តមប្រធានក្រុមការងារជ្រាបដោយសង្ខេបអំពីសកម្មភាព សំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងការចូលរួមទាំងកំលាំងកាយចិត្ត សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជនទីជិត ឆ្ងាយ សមាជិកក្រុមការងារចុះមូលដ្ឋាននៃស្រុកទាំង៣ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងសកលកូវីដ-១៩។

មានមតិសំណេះសំណាលនាខណ:នេះ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណជូន ចំពោះសប្បុរសជន និងសមាជិកក្រុមការងារដែលបានបរិច្ចាកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារសម្រាប់ជួយដល់ក្រុមការងារបម្រើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលយើងសម្រេចបានមកទល់ពេលនេះតាមរយ:សកម្មភាពមនុស្សធម៌ និងភាពទទួលខុសត្រូវខ្ពស់របស់សមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៃស្រុកទាំង៣ ដែលបានសហការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ ក្នុងឆន្ទ:រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងការរាលឆ្លងជំងឺនេះ។ បើទោះបី នៅមូលដ្ឋាននៃស្រុកទាំង៣ គ្មានអ្នកឆ្លងជំងឺ ហើយជារួម ស្ថាភាពនៃជំងឺនេះនៅកម្ពុជាមានលក្ខណល្អប្រសើរ ប៉ុន្តែ លោកបានធ្វើការណែនាំ ក្រើនរំលឹកជាថ្មីម្តងទៀតដល់ក្រុមការងារ មន្រ្តីសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រប់ពេល មិនត្រូវធ្វេសប្រហែស និងមើលស្រាលចំពោះការរាលដាលនៃមេរោគកូវិត ១៩ នេះបានឡើយ ផ្ទុយទៅវិញត្រូវខិតខំសហការអនុវត្តតាមការ ណែនាំនេះបន្ថែមទៀតដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យកាន់តែមានប្រសិទ្ធភាពទ្វេដងថែមទៀត ដោយធ្វើយ៉ាងណាយកឈ្នះឱ្យខាងតែបានលើជំងឺឆ្លងនេះ។ ចំពោះសម្ភារដែលបានចែកជូននាពេលនេះ លោកស្នើសុំឱ្យជួយរៀបចំទុកដាក់ ថែរក្សាឱ្យបានគត់មត់ល្អ និងប្រើប្រាស់ឱ្យចំគោលដៅ និងត្រឹមត្រូវតាមវិធានការអនាម័យ។ ក្រៅពីការងារសុខភាព និងសង្គម លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជម្រុញផលិតកម្មស្បៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។

ក្រៅពីសម្ភារ ឯកឧត្តមប្រធាន និងសមាជិកក្រុមការងារបានជួយឧបត្ថម្ភថវិកាបន្ថែមសម្រាប់ក្រុម ការងារដោយស្រុកនីមួយៗទទួលបាន ២លានរៀល និងអ្នកអញ្ជើញចូលរួមចំនួន ៦៨នាក់ ម្នាក់ៗទទួលបាន ១០ម៉ឺនរៀលផងដែរ។ សម្ភារប្រើប្រាស់ដែលយកមកចែកជូនមាន ៖
• ម៉ាស់ការពារ 3D ១ស្រុក ៥ ០០០ម៉ាស់ សរុប ១៥ ០០០ម៉ាស់
• ម៉ាស់ការពារ 2D ១ស្រុក ៥ ០០០ម៉ាស់ សរុប ១៥ ០០០ម៉ាស់
• ទឹកអាល់កុល ១ស្រុក ១០កេះ ស្មើ ២០០ដប សរុប ៣០កេះ ៦០០ដប
• ទឹកលាងដៃ ១ស្រុក ៥កេះ ស្មើ ១០០ដប សរុប ១៥កេះ ៣០០ដប
• ស្រោមដៃការពារ ១ស្រុក ៥កេះ ស្មើ ២ ៥០០គូរ សរុប ១៥កេះ ៧ ៥០០គូរ
• សម្លៀកបំពាក់ការពារ ១ស្រុក ៥កេះ ស្មើ ២០០កំប្លេរ សរុប ១៥កេះ ៦០០កំប្លេរ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1791 នាក់
ខែនេះ :
9446 នាក់
3 ខែនេះ :
23861 នាក់
សរុប :
66529 នាក់