ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យការងារជួសជុលខួបប្រពន្ធ័ធារាសាស្រ្តកព្ចាំមានទីតាំងស្ថិតនៅក្នុងឃុំកព្ចាំស្រុកពារាំងខេត្តព្រៃវែង
Do,30 April 2020 (Time 09:06 )
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យ ការងារជួសជុលខួបប្រព័ន្ធធារាសាស្រ្តកញ្ចំ មានទីតាំងស្ថិតនៅក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រព័ន្ធធារាសាស្រ្តកញ្ចំ យកប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូចតាមព្រែករំលិចកញ្ចំ និងរំលិចដូង ។ នៅក្នុងឆ្នាំ២០១៨ ប្រឡាយមេកញ្ចំបានទទួលរងនូវការខូចខាតយ៉ាងខ្លាំងដោយសារទឹកជំនន់ ដែលបង្កឲ្យប្រព័ន្ធនេះមិនអាចដំណើរការស្រោចស្រពបាន ដោយស្ថានភាពនៃប្រព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវឲ្យមានការជួសជុលខួបលើប្រព័ន្ធធារាសាស្ត្រកញ្ចំនេះ ដើម្បីធានាការទ្រទ្រង់ដោយនិរន្តរភាព នៃផលិតផលស្រូវនៅក្នុងគម្រោងប្រព័ន្ធធារាសាស្ត្រ បង្កើនទំនុកចិត្តដល់កសិករ និងអ្នកពាក់ព័ន្ធ ដើម្បីប្រើប្រាស់ និងវិនិយោគនៅក្នុងការអភិវឌ្ឍប្រព័ន្ធដីស្រែ កាត់បន្ថយទំនាស់ការបង្ហូរទឹក តាមប្រព័ន្ធស្រោចស្រពរវាងអ្នកប្រើប្រាស់ទឹក ។ ក្នុងទំហំការងាររួមមានដូចខាងក្រោម ៖
- ជួសជុលប្រឡាយមេប្រវែង ៣.៦០០ម៉ែត្រ
- ជួសជុលសំណង់ទ្វារទឹក (ទ្វារ ៣) ០២កន្លែង
- ជួសជុលសំណង់ស្ទាក់ទឹក (ទ្វារ ២) ០១កន្លែង
- ជួសជុលសំណង់លូដោះទឹក ២០កន្លែង
- ជួសជុលសំណង់ស្ពាន (លូជ្រុង១ជូរ) ០១កន្លែង
- សាងសង់សំណង់បង្ហៀរ ប្រវែង ១៥ម៉ែត្រ ០១កន្លែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1775 នាក់
ខែនេះ :
9430 នាក់
3 ខែនេះ :
23845 នាក់
សរុប :
66513 នាក់