ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ ស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ
Do,30 April 2020 (Time 09:47 )
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជំនាញ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អភិបាលរងខេត្ត មន្ទីរជំនាញ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ បានចុះពិនិត្យការងារជួសជុលទំនប់អាងទឹកតំបន់ ស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ប្រភពទឹកទន្លេមេគង្គ។

សូមជម្រាបជូនថា ៖ ទំនប់អាងទឹកនេះមានលទ្ធភាពរក្សាទឹកទុកបានចំនួន ១៣លានម៉ែត្រគូប សម្រាប់ធ្វើការស្រោចស្រពជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០ភូមិ ស្មើនឹង ៣២១៣គ្រួសារ លើផ្ទៃដី បង្កបង្កើនផលស្រូវរដូវវស្សាចំនួន ៤៩២ហិកតា ស្រូវរដូវប្រាំងចំនួន ១២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៤០ហិកតា។

ក្នុងទំហំការងារជួសជុលអាងទឹកទំនប់តំបន់រួមមាន ៖
១-ជួសជុលទំនប់អាងទឹកតំបន់ប្រវែង ៣៩០០ម៉ែត្រ
២-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៤)ចំនួន ០១កន្លែងលើទំនប់អាងទឹកតំបន់
៣-ជួសជុលសំណង់ទ្វារទឹក (ទ្វារ៣)ចំនួន ០២កន្លែងលើទំនប់អាងទឹកតំបន់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1813 នាក់
ខែនេះ :
9468 នាក់
3 ខែនេះ :
23883 នាក់
សរុប :
66551 នាក់