ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសហការី បានអញ្ជើញមកពិនិត្យនិងវាយតម្លៃ ពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំសូត្ររបស់ក្រុមហ៊ុន ឆាយណាហ្រ្គេតខល ស្ថិតនៅក្នុងស្រុករវៀងខេត្តព្រះវិហារ
So,26 April 2020 (Time 11:09 )
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានអញ្ជើញមកពិនិត្យ និងវាយតម្លៃ ពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំសូត្ររបស់ក្រុមហ៊ុនឆាយណាហ្គ្រេតខល ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។

លោកនាយកគ្រប់គ្រងទូទៅ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចំនួន ៥ ៨៧១ហ.ត ធ្វើការដាំដុះដំណាំកសិ-ឧស្សាហកម្ម ប្រភេទដំណាំប្រទាល Sisal ជាវត្ថុធាតុដើមប្រើប្រាស់ជាប្រយោជន៍សម្រាប់ផលិតសសៃអំបោសធ្វើខ្សែពួរប្រើនៅតំបន់សមុទ្រ ផលិតបាវ ជាផលិតផលធន់នឹងទឹកប្រៃ និងស្វិតជាប់បានល្អ។ បច្ចុប្បន្នដាំបាន ១ ២០០ហត ក្នុងនោះដាំដំណាំសូត្រនេះបាន ១៨០ហត ដោយប្រើប្រាស់កំលាំងពលកម្មក្នុងស្រុកចំនួន ៨០នាក់ និងមួយចំនួយធំទៀតធ្វើការម៉ៅ (ជាចំការ និងគិតថ្ងៃ) និងជំនាញការចិន ៩នាក់។ នៅឆ្នាំ២០២១ គ្រោងនឹងបង្កើតរោងចក្រផលិតសរសៃសូត្រ និងកែច្នៃ ហើយពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីបង្កើនបរិមាណបំពេញឱ្យតម្រូវការរោងចក្រ។ ដំណាំសូត្រមានអាយុ ២ឆ្នាំអាចប្រមូលផលបាន ហើយក្នុង ១ឆ្នាំអាចប្រមូលផលបាន ៣ដង ហើយក្នុង១ហត អាចផ្តល់ផល ២៥-៣០តោន ក្នុង៣០ តោនអាចផលិតបានសរសៃសូត្របាន ៣តោន ហើយក្នុង ១តោនសរសៃសូត្រមានតម្លៃ ១៥០០-២០០០ដុល្លារ។ លោកបានបញ្ជាក់បន្ថែមថា វាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវ ការទឹកតិច ធននឹងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការរួច លោកបានកោតសរសើរ និងលើកទឹក ចិត្តដល់ក្រុមហ៊ុនឱ្យខិតខំពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងបង្កើតរោងចក្រផលិត និងកែច្នៃឱ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រនាពេលអនាគត និងជាពិសេសបង្កើតការងារ និងប្រើប្រាស់ពលកម្មនៅមូលដ្ឋាននេះឱ្យអស់លទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឱ្យក្រុមហ៊ុនទាំងអ្នកធ្វើការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិត ក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1782 នាក់
ខែនេះ :
9437 នាក់
3 ខែនេះ :
23852 នាក់
សរុប :
66520 នាក់