ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងនាពេលកន្លងមក ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
Fr,24 April 2020 (Time 03:48 )
ដោយ ៖ (ចំនួនអ្នកអាន: 117នាក់)

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកៅស៊ូ ប្រធានមន្ទីរទូទាំង២៥ រាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោង។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថាគោលបំណង នៃកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីពិនិ្យមើលនូវផែនការសកម្មភាពនានាដែលអង្គភាពពាក់ព័ន្ធ និងអង្គភាពអនុវត្តគម្រោងក្រោមឱវាទក្រសួងបាន និងគ្រោងនឹងអនុវត្តក្នុងការឆ្លើយតបទៅនឹងសេចក្តីណែនាំចំនួនបួន ដែលក្រសួងបានដាក់ចេញកាលពីចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ និងដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀង (អង្ករ បន្លែ ត្រីនិងសាច់) ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កិច្ចអន្តរាគមន៍នេះត្រូវធ្វើយ៉ាងណាធានាដល់បញ្ហាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើនឱកាសការងារក្នុងវិស័យកសិកម្មដល់ពលករដែលបាត់បង់ការងារ កាត់បន្ថយភាពអត់ឃ្លាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថាបច្ចុប្បន្នក្រសួងបាននិងកំពុងសហការអនុវត្តគម្រោងក្រោមជំនួយរបស់ធនាគារពិភពលោក មូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី ភ្នាក់ងារអភិវឌ្ឍន៍បារាំង ជំនួយរដ្ឋាភិបាលអូស្រ្តាលី សហរដ្ឋអាមេរិក សហភាពអ៉ឺរុប និងអង្គការដៃគូមួយចំនួនទៀត។ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានសម្រេចផ្តល់ថវិកា ៥០ដុល្លារអាមេរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចី និងទុនបង្វិល ដល់សហគ្រាសធុនតូចនិងមធ្យប និងកសិករ ក្នុងការពង្រីកផែនការអាជីវកម្ម និងផលិតកម្មកសិកម្ម។

ក្រោយពេលបានស្តាប់របាយការណ៍ពីអង្គភាពពាក់ព័ន្ធ និងអង្គភាពអនុវត្តគម្រោងរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង អស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សម្រេចទទួលបានលទ្ធផលល្អប្រសើរ ហើយពិតណាស់បានចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានទាន់ពេលវេលា។ ដើម្បីចូលរួមទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសយើងកំពុងជួបវិបត្តិកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតយកឱកាសនេះផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនបន្ថែមទៀត ក្រៅពីសេចក្តីណែនាំកន្លងមក ក្នុងនោះរួមមាន៖
ទី១. យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំងនិងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ
ទី២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរអគ្គិសនី និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការស្នើសុំការអនុគ្រោះថ្លៃសម្រាប់ផលិតកម្មកសិកម្ម ជាពិសេសការប្រើប្រាស់ប្រព័ន្ធអគ្គិសនីក្នុងការស្រោចស្រព
ទី៣. ជ្រើសរើសសហគមន៍ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្មបន្លែក្នុងទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ
ទី៤. បង្កើតបណ្ដាញទីផ្សារដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ទី៥. អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញផលិតកម្មសត្វដែលបានផលក្នុងរយ:ពេលខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង និងបច្ចេកទេសនៃការចិញ្ចឹម
ទី៦. រដ្ឋបាលជលផលត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញវារីវប្បកម្មដែលឆាប់ទទួលបានផល ដោយត្រូវធ្វើការគាំទ្រពូជត្រី និងចំណី ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម
ទី៧. រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ត្រូវធ្វើការជាមួយគ្រប់រោងចក្រផលិតចំណីសត្វទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ចំណីដល់ក្រុមអ្នកចិញ្ចឹម និងធានាគុណភាពផងដែរ
ទី៨. ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានតម្លៃផលិតផលកសិកម្មនៅលើទីផ្សារ និងត្រូវមានវិធានការឆ្លើយតបជាបន្ទាន់ករណីមានការប៉ះពាល់ដល់តម្លៃទីផ្សារកសិផល
ទីិ៩. អង្គភាពពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំអស់ ត្រូវសហការសម្របសម្រួលជាមួយវិស័យឯកជន និងកសិករ ក្នុងការទទួលបាននូវកម្ចី និងទុនបង្វិល ដែលមានអត្រាការប្រាក់ទាបពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម
ទី១០. អង្គភាពអគ្គនាយកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក
ទី១១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយការិយាល័យគយ និងរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់នូវការនាំចូលកសិផលណា ដែលកម្ពុជាមានលទ្ធភាពផលិតដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការជន់ជោរ និងបញ្ហាតម្លៃទីផ្សារ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1796 នាក់
ខែនេះ :
9451 នាក់
3 ខែនេះ :
23866 នាក់
សរុប :
66534 នាក់