ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីដេម្បីសំដែងការគួរសមនិងពិភាក្សាការងារ
Do,23 April 2020 (Time 02:14 )
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

នៅទីស្តីការក្រសួង នាវេលាម៉ោង ១៤:០០ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥ ៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិនិត្យឡើង វិញលើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលីដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជាពិសេសស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងសកលកូវីដ-១៩ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដើម្បីរក្សានិរន្តរភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ក្នុងបរិបទនេះ ឯកឧត្តម Kang បានសម្តែងនូវចេតនាចង់ពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីផងដែរក្នុងនាមរដ្ឋាភិបាលអូស្រ្តាលីថាតើត្រូវធ្វើយ៉ាងណាដើម្បីជួយគាំទ្រ និងចូលរួមដោះស្រាយបញ្ហានេះ។

មានមតិស្វាគមន៍ តាមរយ:ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈការអនុវត្តគម្រោងជាច្រើន ជា ពិសេសគម្រោងស្តីពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។ លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមលើក កម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង បង្កើនការនាំចេញ ប្រកួត ប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជា ពិសេសស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឱ្យប្រជា ពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ព្រមជាមួយគ្នាត្រូវឆ្លៀតយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងបំណងច្បាមយកកាលានុវត្តភាពបង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ និងសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានឯកភាព និងយល់ស្របតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករដែលស្ថិតក្នុងគោលដៅរបស់គម្រោងបាននិងកំពុងមានការកែប្រែជាវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល ស្តែងចេញឲ្យឃើញតាមរយ:ពួកគាត់មានរបររឹងមាំ បង្កើនរដូវដាំដុះ និងបង្កើនទិន្នផល និយាយរួមស្ថានភាពជីវភាពគ្រួសារត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ ម៉្យាងវិញទៀត អ្វីដែលឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយនៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិ កម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិត ភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរឡើងវិញ លោកនឹងចុះទៅតាមបណ្តាខេត្តគោលដៅរបស់គម្រោងដើម្បីធ្វើការវាយតម្លៃលើតម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវ។

ជាថ្មីម្តងទៀត តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេសវិស័យកសិកម្មបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ- ១៩ ត្រូវបានល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនារសៀលនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែររួមមាន៖ - ស្ថានភាពសុវត្ថិភាពស្បៀងបន្ទាប់ពីជំងឺកូវីដ-១៩ - ការធ្វើកសិកម្មតាមកិច្ចសន្យា - ការអភិវឌ្ឍវិស័យវារីវប្បកម្ម - ការនាំចេញអង្ករក្រអូបទៅកាន់ប្រទេសអូស្រ្តាលី - ការគ្រប់គ្រងសត្វល្អិតចង្រៃ - ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មតាមរយ:ការផ្តល់អាហា រូបករណ៍ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច។ល។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1767 នាក់
ខែនេះ :
9422 នាក់
3 ខែនេះ :
23837 នាក់
សរុប :
66505 នាក់