ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូសួរសុខទុក្ខ និងត្រួតពិនិត្យការងារកងកម្លាំងវិស្វកម្មនៅមូលដ្ឋានផ្អាវ
Fr,06 März 2020 (Time 01:28 )
ដោយ ៖ (ចំនួនអ្នកអាន: 211នាក់)

(កំពង់ចាម)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារកង កម្លាំងវិស្វកម្ម ដែលមានមូលដ្ឋាននៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងវិស្វកម្ម ដែលបានខិតខំអស់ ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចំពោះការបំពេញបេសកកម្មជាប្រវត្តិសាស្ត្របំរើជាតិនាពេលកន្លងមកនេះ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចេញទៅតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានគូសបញ្ជាក់ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសន្តិភាព និងវឌ្ឍនភាព។

តាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ ពាក្យថា អរគុណសន្តិភាព គឺជាពាក្យដ៏មានអត្ថន័យជ្រាលជ្រៅបំផុត និងជាពាក្យដែលគ្រប់បណ្ដាប្រទេសនៅលើលោកប្រាថ្នាចង់បាន ជាពិសេសបណ្តា ប្រទេសដែលកំពុងញាំញីដោយភ្លើងសង្គ្រាម។ ដូច្នេះកម្ពុជាដែលមានសំណាងបានស្គាល់សន្តិភាពពេញលេញនៅទូទាំងប្រទេស និងបានទទួលផ្លែផ្កាពីសន្តិភាពនេះ ត្រូវតែនាំគ្នាទន្ទេញឲ្យចាំមាត់ ពាក្យថា អរគុណសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព ដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំឲ្យយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តល់ការណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងកម្លាំងកងវិស្វកម្ម ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព និងត្រូវខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពគ្រប់ផ្នែក ទាំងលក្ខណៈបច្ចេកទេស ដើម្បីសម្រេចជោគជ័យតាមសេចក្ដីទុកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនោះចូលរួមសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរកងយោធពលខេមរភូមិន្ទ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យតំណាងក្រុមហ៊ុនSupper Appចូលជួបសម្តែងការគួរសមនិងស្នើសុំយោបល់អំពីលក់ផលិតផលកសិកម្មតាមអនឡាញ(Online) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យានិងចរចាថ្លៃបន្តបន្ទាប់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញពិនិត្យការភ្ញាស់កង្កែបនៅភូមិក្របី ឃុំជង្រុក ស្រុកគងពិសី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកកូនត្រីអណ្តែង កូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន៥៣គ្រួសារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ជាលក្ខណះគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
322 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
2816 នាក់
ខែនេះ :
13836 នាក់
3 ខែនេះ :
31223 នាក់
សរុប :
91916 នាក់