ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជម្រុញឲ្យកងទ័ពជើងទឹកត្រូវបន្តគិតគូរទុកជាមុន ដើម្បីដោះស្រាយរាល់ការប្រឈមទាំងឡាយដែលអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា
Do,26 März 2020 (Time 02:38 )
ដោយ ៖ (ចំនួនអ្នកអាន: 138នាក់)

(ព្រះសីហនុ)៖ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពការងារកងទ័ពជើងទឹកនៅមូលដ្ឋានសមុទ្រ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជម្រុញឲ្យថ្នាក់ដឹកនាំកងទ័ពជើងទឹក ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នូវរាល់ការប្រឈមទាំងឡាយដែលនឹងអាចកើតមានឡើង។ តាមនាយឧត្ដមសេនីយ៍ បញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់នោះមានដូចជា៖ បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ, បញ្ហាភេរវកម្មប្រដាប់អាវុធ, អន្តោប្រវេសន៍ខុសច្បាប់, ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ ដែលទាមទារឱ្យកងទ័ពជើងទឹកត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិន័យជាប្រចាំ ដើម្បីធ្វើសកម្មភាពអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងស្មារតីនេះដែរនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានជម្រុញឲ្យកងទ័ពជើងទឹក ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ តាមរយៈការចូលចតនាវានៅកំពង់ផែកម្ពុជា ក៏ដួចជាដំណើរទស្សនកិច្ចផ្លាស់ប្តូរយោបល់ ការជួបពិភាក្សាគ្នាទៅវិញទៅមក ការចូលរួមក្នុងវេទិកាប្រជុំនានារបស់កងទ័ពជើងទឹក និងកម្មវិធីល្បាតរួមគ្នាជាមួយប្រទេសជិតខាង សំដៅចែករំលែកព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្ត្រីយោធា ជំនាញអន្តរជាតិ និងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាធ្វើឱ្យមានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អនៅក្នុងដែនសមុទ្រ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងកងទ័ពជើងទឹក ត្រូវខិតខំពង្រឹងសមត្ថភាពលើ គ្រប់វិស័យ ក្នុងនោះត្រូវខិតខំការហ្វឹកហ្វឺន បណ្តុះបណ្ដាល ការគ្រប់គ្រង ជូសជុលថែរក្សាឧបករណ៍ សម្ភារ យុទ្ធោបករណ៍ ឱ្យបានសមស្របទៅនឹងបច្ចេកទេស និងដើរទាន់ទៅភាពរីកចម្រើនរបស់សកលលោកនាពេលបច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1781 នាក់
ខែនេះ :
9436 នាក់
3 ខែនេះ :
23851 នាក់
សរុប :
66519 នាក់