ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២០
Di,24 März 2020 (Time 08:14 )
ដោយ ៖ (ចំនួនអ្នកអាន: 122នាក់)

នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០ វេលាម៉ោង ០៨,៣០នាទី លោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែមីនានិងទិសដៅការងារបន្តខែមេសាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកគណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ លោកស្រីចៅសង្កាត់ទាំង១១ និងលោកស្រីប្រធានទីរួមផ្សារទាំង៣ ដែលមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម:

១-ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ដោយផ្តោតសំខាន់បំផុតលើការងារបង្ការទប់ស្កាត់ការរីករាដាលCovid19 ការងារបង្ក្រាបគ្រឿងញៀន ការងារទប់ស្កាត់ បង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ការងារបង្ក្រាបល្បែងសុីសងខុសច្បាប់ និងការងារបិទអាជីវកម្មជាបណ្តោះអាសន្នKTV រង្គសាល បៀរហ្គាឌិន ឌីស្កូរោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណ: ការជួបជុំតាមបែបសាសនា...។ល។និង។
២-ការផ្សព្វផ្សាយការបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្នដល់ខណ្ឌ និងវិស័យឯកជនក្នុងរាជធានីភ្នំពេញ ។
៣-ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារកសាងផែនការរបស់រដ្ឋបាលខណ្ឌ ។
៤-ឆ្លងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការទាំង៣ របស់ក្រុមប្រឹក្សាខណ្ឌ ។
៥-ពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែមីនា និងទិសដៅបន្តប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៦-ពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៧-ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការប្រចាំខែមីនា ឆ្នាំ២០២០ ។
៨-ការងារផ្សេងៗ ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1802 នាក់
ខែនេះ :
9457 នាក់
3 ខែនេះ :
23872 នាក់
សរុប :
66540 នាក់