ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខទាហានជើងទឹក នៅមូលដ្ឋានសមុទ្រ អបអរសាទរបុណ្យចូលឆ្នាំខ្មែរ
Mi,25 März 2020 (Time 07:57 )
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ កាលពីសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិក នៃកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្រ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំមកនូវការសាកសួរសុខទុក្ខ នឹករឮក និងការកោតសរសើរ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញបរិបូណ៍ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍជាតិ ប្រជាពលរដ្ឋគ្រប់រូប មានឱកាសប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិ ដែលបានបង្ហាញឲ្យឃើញពីសង្គមជាតិមួយមានវប្បធម៌ ប្រពៃណី អរិយធម៌ សីលធម៌ និងចរិយាធម៌ដ៏ល្អផូរផង់។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជការ បានផ្តាំផ្ញើដល់កងទ័ពជើងទឹក ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារជាតិ ការរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានកាន់តែល្អប្រសើរ ក្នុងនោះយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន ការគ្រប់គ្រងថែរក្សាសម្ភារ គ្រឿងបំពាក់ ការកសាងអង្គភាព និងត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយនានា ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ចពោះជម្ងឺ COVID-19 ឲ្យមានប្រសិទ្ធភាព។

ក្នុងឱកាសអបអរសាទរឆ្នាំថ្មីខាងមុខ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បាននាំយកនូវអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ជូនតាមបណ្តាកងឯកភាពនៃកងទ័ពជើងទឹក រួមមានថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1772 នាក់
ខែនេះ :
9427 នាក់
3 ខែនេះ :
23842 នាក់
សរុប :
66510 នាក់