ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចាត់វិធានការទប់ស្កាត់ជំងឺកូវិដ១៩និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ
Mo,23 März 2020 (Time 05:48 )
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាលស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប៩០នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថាដោយពលករកម្ពុជាប្រហែល១០០០នាក់ បានត្រលប់មកក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ឯកឧត្ដមបានស្នើអោយមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដួចជា៖
-កំណត់ចំនួនពលករទើបចូលមកពីប្រទេសថៃអោយបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ
-ដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ
-បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាខេត្តកណ្តាលគ្រោងនឹងយកសាលារៀនចំនួន២កន្លែង ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ សំរាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជម្ងឺ covid-១៩ ក្នុងខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និងអភិបាលក្រុង ស្រុកត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្កានៃការឆ្លងវិរុសកូវិតនេះ(covid19)។ ហើយឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភ ដល់គ្រប់ស្រុក ក្រុង ក្នុងស្រុក ក្រុង នីមួយៗថវិកា៥លានរៀល និងបានណែនាំដល់ស្រុក ក្រុង រៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តអោយបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ក្រោមអធិបតីភាពលោក ហែម អានប្រធានក្រុមប្រឹក្សាខណ្ឌនិង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជម្រុញឲ្យកងទ័ពជើងទឹកត្រូវបន្តគិតគូរទុកជាមុន ដើម្បីដោះស្រាយរាល់ការប្រឈមទាំងឡាយដែលអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ (Covid-19)។ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខទាហានជើងទឹក នៅមូលដ្ឋានសមុទ្រ អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
155 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
1607 នាក់
ខែនេះ :
7122 នាក់
3 ខែនេះ :
22275 នាក់
សរុប :
49297 នាក់