ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នា២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
Mo,02 März 2020 (Time 01:18 )
ដោយ ៖ (ចំនួនអ្នកអាន: 293នាក់)

នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ មានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានរបស់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការយ៉ាងច្រើនកុះករ។ បន្ទាប់ពីអានមតិស្វាគមន៍ លោកភុំ រា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗដែលនាយកដ្ឋានសម្រេចបាន ប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សា និងទិសដៅអនុវត្តការងារបន្ត។ល។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលនាយកដ្ឋាននីតិកម្មកសិកម្មសម្រេចបាននាឆ្នាំ២០១៩ គឺដោយសារការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពគ្នាល្អរបស់ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងជាពិសេសដោយមានការចូលរួមពីអង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តការ ងារ។ ដោយឡែក កិច្ចប្រជុំរយ:ពេល ០២ថ្ងៃ បន្ទាប់ទៅនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម និងរកដំណោះស្រាយ ព្រមទាំងផ្តល់គំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ លើកកម្ពស់អភិបាលកិច្ច ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំ២០២០។

ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់ដោយតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចចក្ខុវិស័យនេះ នាយកដ្ឋាននីតិកម្មកសិកម្មត្រូវខិតខំអនុវត្តច្បាប់ រៀបចំលិខិតបទដ្ឋានគតិយុត្ត ការគ្រប់គ្រង សេវាសាធារណៈ ចុះត្រួតពិនិត្យលើការផ្គត់ផ្គង់ ចែកចាយ លក់ដុំលក់រាយថ្នាំ និងជីកសិកម្មដោយបានចាត់វិធានការចំពោះបទល្មើស និងបានប្រមូលប្រាក់ពិន័យជូនរដ្ឋ។ ជំរុញកម្មវិធីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងហានិភ័យនៃសម្ភារកសិកម្ម ដល់អ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងខណ:សេចក្តីត្រូវការនៃធាតុចូលកសិកម្មដែលបន្តកើនឡើងជាលំដាប់ យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលកសិកម្មនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រងការធ្វើអាជីវកម្ម ការអនុវត្តបច្ចេកទេស ច្បាប់ លិខិតបទដ្ឋាន កិច្ចសហការ ការងារស្រាវ ជ្រាវ ផ្សព្វផ្សាយ ការនាំចូលខុសច្បាប់ ការក្លែងបន្លំគុណភាព ស្លាកសញ្ញា សំបកវេចខ្ចប់ និងធនធានមនុស្សនៅមានកម្រិត។ល។ ដែលបញ្ហាទាំងអស់នោះទាមទារឱ្យថ្នាក់នាយកដ្ឋាន មន្រ្តីជំនាញ និងជាពិសេសអាជីវករ និងដៃគូពាក់ ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។

នាឱកាសនេះ ដើម្បីចូលរួមអនុវត្តទិសដៅការងារបន្តឱ្យទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញការអនុវត្តច្បាប់ស្ដីពីការ គ្រប់គ្រងថ្នាំ និងជីកសិកម្មឱ្យមាន ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធីទាំងមូល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកទៅអនុវត្តបន្តដូចតទៅ៖

ទី១- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត។
ទី២- ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ ក្លែងបន្លំសំបកវេចខ្ចប់ ស្លាកសញ្ញាព័ត៌មាន ទម្ងន់ និងគុណភាព។
ទី៣- បន្ដលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មឱ្យបានទូលំទូលាយ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។
ទី៥- ត្រូវលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់សម្ភារៈកសិកម្មមិនត្រូវតាមបច្ចេកទេស។ ត្រូវណែនាំដល់កសិករឲ្យជីធម្មជាតិ ដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូល ដ្ឋានដើម្បីផលិតផលិតផលសរីរាង្គ។
ទី៦- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ និងនីតិវិធីពាក់ព័ន្ធជាធរមាន។
ទី៧- ស្ថិតក្នុងកាល:ទេស:ដែលប្រទេសយើង ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋ កិច្ចដោយសារបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងបញ្ហា EBA ឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជានាយកដ្ឋាន រដ្ឋបាល និងអគ្គនាយកដ្ឋានក្រោមឱវាទ ត្រូវគិតគូយកចិត្តទុកដាក់ប្រើប្រាស់ថវិកាជាតិដោយប្រយ័ត្នប្រយ៉ែង ចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ទី៨- គ្រប់អង្គភាពទាំងអស់ រួមទាំងមន្ទីរ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីការពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលសត្វ ផលិតផលកសិកម្ម និងសម្ភារកសិកម្មខុសច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងខិតខំជំរុញការងារផលិតកម្មកសិកម្មដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹកនិងឧតុយមខេត្តព្រៃវែងព្រមទាំងអាជ្ញាធរស្រុកកំចាយមារដើម្បីប្រជុំពិភាក្សានិងចុះពិនិត្យវាយតម្លៃសិក្សាស្រាវជ្រាវលើសំណើគម្រោងស្នើសុំស្តារស្ទឹងជោរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹកដែលជាប្រធានមុខព្រួញខេត្តព្រៃវែងរួមដំណើរជាមួយលោក ឃុន សាខឿនប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យសភាពទឹកតាមបណ្តាប្រព័ន្ធប្រឡាយមេនិងការងារបង្កបង្កើនផលស្រូវប្រាំងនៅស្រុកពាមរក៍ ស្រុកព្រះស្តេច និងក្រុងព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2677 នាក់
ខែនេះ :
9746 នាក់
3 ខែនេះ :
42908 នាក់
សរុប :
148340 នាក់