ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្ត្រីទេសចរណ៍ ចុះសួរសុខទុក្ខប្រជាសហគមន៍អេកូទេសចរណ៍អូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង
Mo,16 März 2020 (Time 08:41 )
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

(បាត់ដំបង)៖នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ រដ្ឋបាលខេត្តបាត់ដំបង និងផ្នែកឯកជន ចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលស្ថិតក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនប្រជាសហគមន៍ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចជាតិ យកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង។ ជាក់ស្តែងនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលទើបសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ភ្ជាប់ពីផ្លូវជាតិលេខ ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងការបើកការដ្ឋានសាងសងផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ទៅខេត្តកោះកុង ហើយផ្លូវទាំងពីរខ្សែនេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជួយទ្រទ្រង់រឹងមាំដល់កិច្ចសហប្រត្តិបត្តិការល្អរវាងកម្ពុជា និងប្រទេសថៃ និងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់មួយដ៏សំខាន់ផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានសហគមន៍ និងចំណាប់អារម្មណ៍របស់តំណាងអង្គការម្លប់បៃតង ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានធ្វើការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះការខិតខំរបស់បងប្អូនប្រជាសហគមន៍ ដែលបានខិតខំរៀបចំសហគមន៍នេះដើម្បីបម្រើដល់វិស័យទេសចរណ៍។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានទទួលយកសំណូមពរនានារបស់បងប្អូនសហគមន៍ទៅពិភាក្សាដោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសការជួលជុលផ្លូវតភ្ជាប់មកសហគមន៍ ការតបណ្តាញអគ្គីសនី និងទឹកស្អាត និងការបន្តរាវរកសំណល់គ្រាប់មីន និងគ្រឿងផ្ទុះនានាដែលនៅសេសសល់ពីសម័យសង្រ្គាម។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានសំណូមពរដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ និងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ជួយជំរុញការរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់តំបន់នេះឲ្យបានច្រើន។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍អូរជាំ សម្បូរទៅដោយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរួមមាន ទឹកធ្លាក់ ៥ជាន់ ព្រៃព្រឹក្សា សម្រស់ធម្មជាតិស្រស់ត្រកាល ជាមួយនឹងសេវាកម្មទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរបស់សហគមន៍ មានដូចជា ការបោះតង់ សិក្សាពីតំបន់ប្រវត្តិសាស្រ្តខ្មែរក្រហម ដើរកម្សាន្តផ្សងព្រេងក្នុងព្រៃ ជិះគោយន្ត និងកង់កម្សាន្តតាមភូមិ អាហារបែបសហគមន៍ ផ្ទះស្នាក់ កម្សាន្តពេលរាត្រី ស្វែងយល់ពីផលិតផលរបស់សហគមន៍ដូចជា ឱសថបុរាណ ១០០គុណ ស្រាចេកណាំវ៉ា និងជ្រក់ចេកព្រៃជាដើម។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ ក៏ជាជ័យលាភីសហគមន៍ទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ក្រោមអធិបតីភាពលោក ហែម អានប្រធានក្រុមប្រឹក្សាខណ្ឌនិង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជម្រុញឲ្យកងទ័ពជើងទឹកត្រូវបន្តគិតគូរទុកជាមុន ដើម្បីដោះស្រាយរាល់ការប្រឈមទាំងឡាយដែលអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ (Covid-19)។ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខទាហានជើងទឹក នៅមូលដ្ឋានសមុទ្រ អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
168 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
1620 នាក់
ខែនេះ :
7135 នាក់
3 ខែនេះ :
22288 នាក់
សរុប :
49310 នាក់