ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវេទិការសាធារណៈ
Sa,29 Februar 2020 (Time 04:34 )
ដោយ ៖ (ចំនួនអ្នកអាន: 210នាក់)

នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម
បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវេទិការសាធារណ:ចុងក្រោយទី១០ ក្នុងស្រុកជើងព្រៃ ដើម្បីពិនិត្យតាមដានការងារនៅមូលដ្ឋាន បញ្ហា ជីវភាព សេចក្តីសុខ ចម្រើន ទុក្ខលំបាក សេចក្តីត្រូវការ និងចូលរួមគិតគូដោះស្រាយជូនពលរដ្ឋជាបណ្តើរៗតាមលទ្ធភាព ពេលវេលា និងធនធាន ធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានដែល លោកទទួលបន្ទុកឱ្យមាន ការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ពិធីនេះបានរៀបចំក្នុងវត្តឈូក ភូមិឈូក ឃុំគោករវាង ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ តាជី យាយជី និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។

ឆ្លៀតយកឱកាសដែលបានមកជួបជុំបងប្អូនប្រជាពលនាពេលនេះ ឯកឧត្តមបានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី សម្តេចបានផ្ញើជូននូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខ គិតគូ ខ្វល់ខ្វាយអំពីបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលាបើទោះ បីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងក្តីបារម្ភគ្រប់បែប យ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋនៅទូទាំងប្រទេស និងជាពិសេសនៅស្រុកជើងព្រៃ ឃុំគោករវាងគ្រប់ពេលវេលា ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ខ្លឹមសាររួមនៃពិធីសំណេះសំណាលនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងទេសចរណ៍ និងជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករខ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែកុម្ភ: កន្លងមកនេះស្តីពីសភាព ការណ៍ចុងក្រោយនៃបញ្ហា EBA និងជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID 19) នៅទូទាំងពិភព លោក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជនដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងជាពិសេសឈរយ៉ាងរឹងមាំក្នុងនាមជាប្រទេសមានអធិបតេយ្យភាព និងបូរណភាពទឹក ដី បើទោះបីយើងបាត់បង់ EBA ២០% ក៏ដោយ។ ហេតុនេះហើយ សម្រាប់រយ:ពេលខ្លី រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗពីរ គឺ៖ ទី១- វិស័យទេសចរណ៍ រាជរដ្ឋាភិបាលមិនយកពន្ធពីសណ្ឋាគារ និងផ្ទះសំណាកនៅខេត្តសៀមរាបសម្រាប់រយ:ពេល ០៤ខែ និងទី២- ជួយឧបត្ថម្ភដល់កម្មករដែលគ្មានការងារធ្វើរយ:ពេល ០៦ខែ ដោយ សាររោងចក្រខ្វះវត្ថុធាតុដើមផលិត។ សម្រាប់រយ:ពេលវែង យើងត្រូវបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលយើងកំពុងធ្វើនាពេលនេះក្នុងទិសដៅជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗ ដើម្បីរក្សាមីក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាព និងនិរន្តរភាព រួចឈានជាជំហានៗឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ពិតណាស់គ្មានសុខសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ហេតុនេះឯកឧត្តមប្រធានបានសំណូមពរឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលដើម្បីដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ (អរគុណសន្តិភាព) និងសូមចូលរួមថែរក្សាភូមិ ឃុំយើងឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ គ្មាន អំពើហឹង្សា ក្នុងគ្រួសារ ក្នុងសង្គម ស្រី ស្រា ល្បែងស៊ីសង និងគ្រឿងញាណ។ បើទោះបី យើងមិនទាន់មានករណីជំងឺ COVID 19 ក្តី ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាព ដោយត្រូវធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជាប្រចាំ ពិសេសក្មេងៗ និងមនុស្សចាស់។

ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងលើកសំណើជាច្រើនជូនឯកឧត្តមប្រធានដោះស្រាយ ជាពិសេស ការជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ ធ្វើរបងសាលា ចាក់ដីស និងចាក់បេតុងក្នុងទីធ្លាសាលារៀន។ល។ ក្នុងនាមជា ប្រធាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងសហការី បានទទួលយកសំណើមកដោះស្រាយជូនប្រជា ពលរដ្ឋនៅហ្នឹងកន្លែងអស់ថវិកាសរុបចំនួន ១៧លានរៀល ក្នុងន័យជួយសម្រាលទុក្ខលំបាកសម្រាប់ជីវភាពប្រចាំថ្ងៃ និងបន្តធ្វើការអភិវឌ្ឍន៍មូលដ្ឋានតាមការចាំបាច់។ ដោយ ឡែកសមាជិក សមាជិកាបានមកចូលរួមចំនួនជាង ៤០០ នាក់នាព្រឹកនេះម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យតំណាងក្រុមហ៊ុនSupper Appចូលជួបសម្តែងការគួរសមនិងស្នើសុំយោបល់អំពីលក់ផលិតផលកសិកម្មតាមអនឡាញ(Online) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យានិងចរចាថ្លៃបន្តបន្ទាប់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញពិនិត្យការភ្ញាស់កង្កែបនៅភូមិក្របី ឃុំជង្រុក ស្រុកគងពិសី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកកូនត្រីអណ្តែង កូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន៥៣គ្រួសារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ជាលក្ខណះគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
292 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
2786 នាក់
ខែនេះ :
13806 នាក់
3 ខែនេះ :
31193 នាក់
សរុប :
91886 នាក់