ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមសម្ពោធ«គម្រោងរចនាច្រកដើរនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព»
Fr,28 Februar 2020 (Time 09:24 )
ដោយ ៖ (ចំនួនអ្នកអាន: 273នាក់)

«រួមគ្នាឆ្ពោះទៅ អភិវឌ្ឍន៍ដោយចីរភាព» នេះជាពាក្យមួយឃ្លាសរសេរធំៗនៅលើជញ្ជាំងលើផ្លូវដើរមួយកន្លែងប្រសិទ្ធនាមថា«គម្រោងរចនាច្រកដើរនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព» នាទីស្តីការក្រសួងបរិស្ថាន ដែលបានដាក់សម្ពោធជាផ្លូវការ នាល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រួងបរិស្ថាន រួមជាមួយ តំណាងក្រសួងស្ថាប័នមួយចំនួន និង ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គម្រោងនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ការពង្រឹងស្មារតីមន្រ្តីរាជការឱ្យចេះស្រឡាញ់បរិស្ថាន និងទាក់ទាញសិស្ស និស្សិតនិងសាធារណជន អំពីការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។

លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសផ្តល់ការអប់រំបរិស្ថានទាំងក្នុងប្រព័ន្ធ និងនៅក្រៅប្រព័ន្ធ ព្រោះថាបើកុមារមានការយល់ដឹងពីធនធានធម្មជាតិ និងបរិស្ថាន គេចូលរួមការពារ និងអភិរក្ស។ លោកសូមចូលរួមអបអរសាទរចំពោះការរៀបចំឱ្យមានគម្រោងនេះឡើង ដោយមានរូបភាព និងការរចនាយ៉ាងល្អ ដែលមានអត្ថន័យនៃការទទួលខុសត្រូវ និងក្តីស្រឡាញ់ចំពោះការងាររបស់មន្រ្តីរាជការទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវមនោសញ្ចេតនារីករាយជាមួយការបង្កើតបានសមិទ្ធផលថ្មីនៅថ្ងៃនេះ ដែលប្រៀបប្រដូចនឹង«វិថីសិល្បះបរិស្ថានក្នុងអគារមតកតេជោ»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នេះជាមោទនភាពសម្រាប់ទាំងអស់គ្នា ដែលយើងបាននិងកំពុងអនុវត្តការរៀបចំគោលនយោបាយសាធារណៈលើវិស័យបរិស្ថានបានល្អ និងមានអត្ថន័យដ៏ធំធេង ជាវិថីមួយដែលកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត ទស្សនាផ្ទាំងទស្សនីយភាពគំរូ ដែលបង្កប់នូវខ្លឹមសារ ព័ត៌មាន និងរូបភាពប្រទាក់ក្រឡា និងមានអត្ថន័យជ្រាលជ្រៅ បង្ហាញពីគោលដៅឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងលើកទឹកចិត្តឱ្យមន្រ្តីរាជការក្រសួងបរិស្ថានបន្តការខិតខំប្រឹងប្រែង ចូលរូមក្នុងបុព្វហេតុបរិស្ថានដើម្បីអនាគតកម្ពុជារុងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងខិតខំជំរុញការងារផលិតកម្មកសិកម្មដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹកនិងឧតុយមខេត្តព្រៃវែងព្រមទាំងអាជ្ញាធរស្រុកកំចាយមារដើម្បីប្រជុំពិភាក្សានិងចុះពិនិត្យវាយតម្លៃសិក្សាស្រាវជ្រាវលើសំណើគម្រោងស្នើសុំស្តារស្ទឹងជោរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹកដែលជាប្រធានមុខព្រួញខេត្តព្រៃវែងរួមដំណើរជាមួយលោក ឃុន សាខឿនប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យសភាពទឹកតាមបណ្តាប្រព័ន្ធប្រឡាយមេនិងការងារបង្កបង្កើនផលស្រូវប្រាំងនៅស្រុកពាមរក៍ ស្រុកព្រះស្តេច និងក្រុងព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
2670 នាក់
ខែនេះ :
9739 នាក់
3 ខែនេះ :
42901 នាក់
សរុប :
148333 នាក់