ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់)
Sa,15 Februar 2020 (Time 02:01 )
ដោយ ៖ (ចំនួនអ្នកអាន: 150នាក់)

នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណ:បក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាសមាជិកក្រុុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០ មានទាំងបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយ ចំនួនទៀតជូនលោកស្រី ឡាក់ ថុត (គ ថ្លង់) រស់នៅគ្មានទីពឹង មានអាយុ៦៥ឆ្នាំ នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ ផ្ទះនេះត្រូវបានឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ម៉ក់ ស៊ីថា ព្រះគ្រូជុំវណ្ណឧត្តម ឡុង ឡេម ចៅអធិការវត្តកៀងជ្រៃក្រៅ ឯកឧត្តម លី ថៃហាក់ និងលោក ជំទាវ ឃី លាងគីម លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំ ស្រុក និងសប្បុរសជនជិតឆ្ងាយបានជួយ ឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកស្រី ឡាក់ ថុត បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមាចំពោះអំណោយដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ និងសមាជិកក្រុមការងារទាំងអស់ចំពោះ សណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។

តាមរបាយការណ៍របស់អភិបាលស្រុកបានឱ្យដឹងថា កន្លងមកឯកឧត្តមប្រធានក្រុមការងារព្រម ជាមួយសហការីបានយកចិត្តទុកដាក់ គិតគូ ដោះស្រាយបញ្ហាជីវភាព និងសង្គម ជូនប្រជាពល រដ្ឋបានទាន់ពេលវេលា ជាក់ស្តែងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួន ដូចជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ ស្រ្តីមេមាយទីទាល់ក្រ ស្រ្តីឆ្លងទន្លេ មរណ:ភាព ការរៀបមង្គលការ ជួសជុលផ្លូវលំ និងលូរំដោះទឹក។ល។ កាយវិការប្រកបដោយសប្បុរសធម៌ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកកំពង់សៀមរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ សហការី និងជាពិសេសអរគុណសន្តិភាព។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកស្រី និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកស្រី និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។ ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹក ចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។ ឆ្លៀត យកឱកាសនេះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ឱ្យយក ចិត្តទុកដាក់ថែរក្សាសុខភាពតាមរយ:រស់នៅស្អាត ហូបស្អាត និងផឹងស្អាត ដើម្បីចូលរួមការពារជំងឺឆ្លងគ្រប់ប្រភេទ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យតំណាងក្រុមហ៊ុនSupper Appចូលជួបសម្តែងការគួរសមនិងស្នើសុំយោបល់អំពីលក់ផលិតផលកសិកម្មតាមអនឡាញ(Online) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យានិងចរចាថ្លៃបន្តបន្ទាប់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញពិនិត្យការភ្ញាស់កង្កែបនៅភូមិក្របី ឃុំជង្រុក ស្រុកគងពិសី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកកូនត្រីអណ្តែង កូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន៥៣គ្រួសារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ជាលក្ខណះគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
2770 នាក់
ខែនេះ :
13790 នាក់
3 ខែនេះ :
31177 នាក់
សរុប :
91870 នាក់