ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
"របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈមនិងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា"សម្រាប់ឆមាសទី២ឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន
Fr,14 Februar 2020 (Time 07:45 )
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ គណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មបានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មសរុបប្រមាណ ៥០០នាក់។

ជាបឋម ឯកឧត្តមប្រធានគណ:កម្មាធិការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វត្តមាន និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គាំទ្រ និងផ្តល់កិច្ចសហការពីសមាជិក សមាជិកា ក្នុង នាមសមាជិកនៃគ្រួសារគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ ព្រមទាំងអង្គការ Grow Asia ដែលបានសហការ និងជួយគាំទ្រក្នុងការរៀបចំដំណើរការនៃកិច្ចប្រជុំនេះ និងបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់តំណាងអង្គការ Grow Asia ផងដែរ។ ដូចឆ្នាំមុនៗដែរ គណ:កម្មាធិការបានរៀបចំកិច្ចប្រជុំនេះគឺក្នុងបំណង ដើម្បីពិភាក្សារួមគ្នារវាងសមាជិក សមាជិកា នៃគណៈកម្មាធិការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្មទាំងអស់ដើម្បីត្រួតពិនិត្យ វាយតម្លៃ ស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ កន្លងមក និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយភាពប្រកួតប្រជែងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រឱ្យទទួលបានជោគជ័យ និងធ្វើដំណើរទៅកាន់ទិសដៅនៅឆ្នាំ ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១ ៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។ ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។ គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និង ស្ករត្នោត០២កិច្ចសន្យា។ ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដោយឡែងបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេចដ៏ខ្ពង់ខ្ពស់។

សូមអនុញ្ញាតរំឭកជូនផងដែរថា អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1504 នាក់
ខែនេះ :
6919 នាក់
3 ខែនេះ :
22212 នាក់
សរុប :
39330 នាក់