ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានរៀបចំកិច្ចក្រុមការងារផ្នែក ស្រូវ- អង្ករ(ក្រុម"ឈ")
Do,13 Februar 2020 (Time 07:54 )
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាជិក សមាជិកានៅក្នុងក្រុម “ឈ” បានញ៉ាំងឱ្យប្រឹត្តិការណ៍នាព្រឹកនេះប្រព្រឹត្តទៅក្នុងស្មារតីនៃកិច្ចសហការខ្ពស់ និងការផ្សាផ្សាភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន និងដៃគូឯកជនពាក់ព័ន្ធក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំនេះជារៀងរាល់ឆ្នាំដើម្បីតាមដាន ពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងប្រមូលយកធាតុចូលសំខាន់ៗពីគ្រប់តួអង្គពាក់ព័ន្ធ រួចដាក់ចេញជាយន្តការដោះស្រាយនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ដ៏ដូចជាពេលអនាគតឱ្យបានទាន់ពេលវេលា សមស្រប មានប្រសិទ្ធភាព សម្លាភាព និងសមធម៌ ឈានឆ្ពោះទៅបង្កើនផលិតភាពផលិតកម្មស្រូវ-អង្ករ ប្រកបដោយគុណភាព ការប្រកួតប្រជែង និងកែច្នៃ ដើម្បីឈានទៅសម្រេចគោលនយោបាយនៃការនាំចេញមាសសរបស់រាជរដ្ឋាភិបាលឱ្យបាន ១លានតោននាពេលអនាគត។

ជាលទ្ធផល សំនួរ សំណូមពរ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផលិត ផលិតភាព និងចែកចាយនៃពូជស្រូវគ្រិះ ការចរាចរណ៍ ប្រើប្រាស់ និងគ្រប់គ្រងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នីតិវិធី លក្ខខណ្ឌតម្រូវ និងសារៈសំខាន់នៃអនាម័យនិងភូតគាមអនាម័យចំពោះវិស័យកសិកម្មទាំងមូល វិសាលភាពនៃមន្ទីរពិសោធន៍ពូជស្រូវត្រូវបានឆ្លើយ និងដោះស្រាយដោយឯកឧត្តមសហប្រធាន និងស្ថាប័នជំនាញក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែកសំណូមពរ និងបញ្ហាចំបងៗមួយចំនួនទៀតដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហួសពីសមត្ថកិច្ច ឬសិទ្ធិអំណាចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិត រួមទាំងសំណូមពរដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

សូមអនុញ្ញាតជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យស្រូវ-អង្ករសម្រាប់ឆ្នាំ២០១៩ រួមមាន៖ ទី១. ការនាំចេញអង្ករជាផ្លូវការមានចំនួនជាង ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។ ទី២. ចំពោះប្រតិបត្តិករនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមកទល់ពេលនេះមានការចូលរួមពីផ្នែកឯកជនចំនួន ២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះសហគ្រាសចំនួន ១៨ទៀតត្រូវបានទទួលការអនុញ្ញាតនំាអង្ករចេញទៅកាន់ប្រទេសចិនផងដែរ សរុប ៤៤សហគ្រាស។ ទី៣. ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មីមួយទៀតឈ្មោះថា សែនក្រអូប០១ ដែលបានជ្រើសរើសតាមបច្ចេកទេសពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារ និងទី៤. បានបង្កើត ៧៤សហគមន៍កសិកម្មបន្ថែមទៀត ធ្វើឱ្យចំនួនសហគមន៍កសិកម្មសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១ ១៩០សហគមន៍។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1500 នាក់
ខែនេះ :
6915 នាក់
3 ខែនេះ :
22208 នាក់
សរុប :
39326 នាក់