ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
Di,11 Februar 2020 (Time 01:29 )
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូលបានអោយដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។

សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថាកន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ផងដែរអំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវជាតិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃបើកការដ្ឋានសាងសង់ និងផលរំខានពេលដំណើរការសាងសង់នោះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបរបស់សម្តេចផ្ទាល់ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើរអោយមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ យើងមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើរដល់ភាគីនៃប្រទេសកូរ៉េ ពិចារណាក្នុងសាងស្ពានកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សំរាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ។ សម្តេចតេជោបន្តថា តាមការប៉ាន់ប្រមានស្ពាននេះអាចចំណាយថវិការសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅអំឡុងខែមីនាខាងមុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដា ខេត្តពោធិសាត់ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ពីសំឡូតទៅកោះកុងផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងដោយក្តីមោទនភាពចំពោះវិធានការទប់ស្កាត់នៃការរីករាលដាននៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណារីរុស ដែលរហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានអ្នកកើតជម្ងឺនេះនោះទេ។ ថ្មីៗនេះតាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុបានរាយការណ៍មកថា មានជនជាតិ ហូ ឡង់ ម្នាក់ទៀត កំពុងមានអាការៈសង្ស័យ ហើយពេលនេះក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់គាត់ និងដាក់គាត់អោយនៅដាច់ដោយឡែក។

សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដ៏ជ្រាល ជ្រៅ ចំពោះ ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល ជាមិត្ត និងជា ដៃគូ អភិវឌ្ឍន៍ល្អមួយ ក្នុង ចំណោមប្រទេសជា មិត្ត ល្អៗ ជាច្រើន ដែលបាន និងកំពុងបន្តកិច្ច សហប្រត្តិបត្តិការ ល្អ ក្នុងការ ជួយ អភិវឌ្ឍវិស័យជាច្រើន។ ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញប្រសិទ្ធភាព ផលិតភាព និង កាលានុវត្តភាព នៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់ដល់ គោល នយោបាយ សមាហរ ណ កម្ម ផ្ទៃក្នុងដែល បានរួម ចំណែក យ៉ាង យ៉ាងសកម្មក្នុងការ ជួយ លើក កម្ពស់ ប្រសិទ្ធ ភាព ចរាចរណ៍ ដឹក ជញ្ជូនពីភ្នំពេញ ទៅបណ្តាខេត្តនានា។

ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ និងលេខ២២ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរអោយប្រជាពលរដ្ឋទាំងអស់ជូលួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា។ នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញបញ្ជាគ្រឿងចក្រ បើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ចាប់ពីពេលនេះតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងលោកជំទាវបានអញ្ជើញមកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាមក្នុងខេត្តកំពង់ចាម ខេត្តកណ្តាលនិង ខេត្តព្រៃវែង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី"ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីនិងគ្រោះរាំងស្ងួតឆ្នាំ២០២០" ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញមកកាន់ស្រុកជើងព្រៃវត្តមុសិខារាមហៅវត្តផ្តៅជុំដោយទៀនព្រះវស្សាគ្រឿងបរិក្ខារនិងបច្ច័យមួយចំនួនប្រគេន៤០វត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តែងតែមមៃនឹកគិតខ្វល់ខ្វាយអំពីសុខទុក្ខ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលលោកទទួលខុសត្រូវជានិច្ច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
1772 នាក់
ខែនេះ :
8156 នាក់
3 ខែនេះ :
24393 នាក់
សរុប :
76486 នាក់