ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានរៀបចំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន
Di,11 Februar 2020 (Time 01:19 )
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំក្រុមការងារជា មួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម "ក”) ដែលមានឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” ដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីអញ្ជើញមកពីវិស័យឯកជន។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន០២ គឺទី១- ធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី២- ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើម យន្តការដោះស្រាយថ្មីៗក្នុងស្មារតីស្ថាបនាដើម្បីបង្កើនផលិតភាព ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយសុខដុម នីយកម្ម លើកស្ទួយវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជនបទប្រកបដោយចីរភាព និងនិរន្តរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតជាសំខាន់ទៅ លើការធ្វើនវានុវត្តន៍វិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណ:បច្ចេកទេស ផែនការផលិតកម្ម ប្រកួតប្រជែង លើកកម្ពស់គុណភាព ប្រសិទ្ធភាព បរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ និងកំណើរសេដ្ឋកិច្ចជាតិ។ ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ក្រុមការងារបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន០៤ គឺ៖ ទី១- លើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម តម្លៃបន្ថែម ប្រកបដោយភាពប្រកួតប្រជែង ទី២- បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជ ទី៣- បង្កើនការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព និងទី៤- ពង្រឹងស្ថាប័ន បទដ្ឋានគតិយុត្ត និងអភិវឌ្ឍន៍ធនធានមនុស្ស។

សូមអនុញ្ញាតជម្រាបជូនថា លទ្ធផលនៃកិច្ចប្រជុំនេះ រួមជាមួយនឹងបញ្ហាប្រឈម និងសំណូមរបស់វិស័យឯកជនមួយចំនួន ឲ្យជួយដោះស្រាយ គឺក្រុមការងារបានដោះស្រាយនៅនឹងកន្លែងមួយចំនួនតាមរយៈស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងនៅមានចំណុចមួយចំនួន ដែលដែលអង្គប្រជុំ និងសហប្រធានមិនអាចដោះស្រាយបាន ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេច ដ៏ខ្ពង់ខ្ពស់។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ក្រោមអធិបតីភាពលោក ហែម អានប្រធានក្រុមប្រឹក្សាខណ្ឌនិង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជម្រុញឲ្យកងទ័ពជើងទឹកត្រូវបន្តគិតគូរទុកជាមុន ដើម្បីដោះស្រាយរាល់ការប្រឈមទាំងឡាយដែលអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ (Covid-19)។ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខទាហានជើងទឹក នៅមូលដ្ឋានសមុទ្រ អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២០ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
1626 នាក់
ខែនេះ :
7141 នាក់
3 ខែនេះ :
22294 នាក់
សរុប :
49316 នាក់