ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
Do,30 Januar 2020 (Time 03:03 )
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ស្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ប្រធាន-អនុប្រធានសាខាគយ និងរដ្ឋាករ សាខាពន្ធដារ, អភិបាលក្រុង-ស្រុក, អធិការនគរបាលក្រុង-ស្រុក, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ១២៦០ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរងនគរបាលខេត្តកណ្តាល ទៅជាស្នងការនគរបាលខេត្តកណ្តាល ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ដែលត្រូវទៅបម្រើការជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1505 នាក់
ខែនេះ :
6920 នាក់
3 ខែនេះ :
22213 នាក់
សរុប :
39331 នាក់