ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញដឹកនាំវេទិកាសាធារណៈលើកទី៩
Di,21 Januar 2020 (Time 07:02 )
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើង ព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចែករំលែកពេលវេលាដ៏មមាញឹកក្នុងការដឹក នាំការងារនៅក្រសួង ព្រឹកនេះអញ្ជើញដឹកនាំវេទិកាសាធារណ:ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវត្តព្រីងជ្រុំ ឃុំព្រីងជ្រុំ ហើយនេះគឺជាវេទិកាទី៩ ក្នុងចំណោមឃុំទាំង១០ឃុំ ក្នុងស្រុកដែលបានរៀបចំវេទិកានេះ។ វេទិកានេះមានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដែលបានអញ្ជើញមកពី៥ ភូមិគឺភូមិ៖ តានី ព្រីងជ្រុំ ត្រពាំងទឹម ត្រពាំងផ្អាវ និងភូមិកោះចំប៉ា។ វេទិកានេះមានគោលបំណងដើម្បីធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាពិសេសដើម្បីផ្សាភ្ញាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែជិតស្និត ហើយក៏ជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំធ្វើការតាម ដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការសំណូមពរ និងដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋជាបណ្តើរៗតាមការចាំបាច់ និងជាពិសេសដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្នពិតប្រាកដ ចៀសវាងការយល់ច្រឡំ ស្តាប់ពាក្យបំភ្លៃការពិត ញុះញង់ លាបពណ៌ បំពុលបរិយា កាសក្នុងសង្គមដោយពួកឧទ្ទាមខុសច្បាប់។ មានមតិស្វាគមន៍ លោក សយ សឿន មេឃុំព្រីងជ្រុំ និងលោក អ៊ួត ឈាងលី អភិបាលនៃគណ: អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ ប្រជាជន រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋា រចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណ: ការងារបង្កបង្កើន ផល បញ្ហាជីវភាព លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ជាបឋម ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ គិតគូ និងក្តីបារម្ភគ្រប់បែបយ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា និងជាពិសេសនៅស្រុកកំពង់សៀម និងឃុំព្រីងជ្រុំ ហើយសម្តេចបានជូនពរឱ្យបងប្អូនយើងនៅទីនេះ និងនៅទីជិតឆ្ងាយឲ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ចូលដល់ខ្លឹមសាររួមនៃពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ជាបន្តបន្តាប់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសដើរចេញពីភាពទុរភិក្ស អសន្តិសុខស្បៀង អសន្តិសុខ និងអស្ថិរភាពសង្គម មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងត្រូវបានធានា ភាពក្រីក្រត្រូវបានកាត់បន្ថយជាបណ្តើរៗ មានឈ្មោះបោះសំឡេងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ល។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសយើងបាននិងកំពុងអភិវឌ្ឍន៍ជាបណ្តើរៗសមស្របតាមតម្រូវការរបស់បងប្អូនគ្រប់បែបយ៉ាងមានដូចជាសន្តិសុខស្បៀងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ គិលានុបដ្ឋាយិកា សាលារៀន និងសាកលវិទ្យាល័យគ្រប់កម្រិត វិស័យកីឡា សណ្ឋាគារ រមណីយដ្ឋាន ទេសចរណ៍ សេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារនាំចេញកសិផល។ល។ យោងលើសេចក្តីត្រូវការជាចាំបាច់របស់ពលរដ្ឋកាន់ តែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជា ជំហានៗសមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង។ ជាក់ស្តែងវេទិកាព្រឹកនេះ បានផ្តល់ឱកាសឲ្យបងប្អូនប្រើប្រាស់ពេលនេះជាកញ្ចក់ឆ្លុះឱ្យឃើញពីភាពខ្វះខាត អសកម្ម យឺតយ៉ាវ ឆកល្វែងក្នុងការដឹកនាំ គ្រប់គ្ររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ រួចលើកជាសំណួរ សំណើរ និងផ្តល់ជាគំនិត យោបល់ល្អដើម្បីបន្តចូលរួម កសាង និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

ដូច្នេះ ដើម្បីឈានទៅដោះស្រាយនូវរាល់សេចក្តីត្រូវការជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព លោកបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជា ពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋា ភិបាលក្នុងការដឹកនាំប្រទេសជាតិ។ ចំពោះក្រុមការងារ ឯកឧត្តមស្នើឲ្យអនុវត្តអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ទាន់ពេល ទូលំទូលាយ និងមានប្រសិទ្ធភាព ហើយត្រូវបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានកាន់តែល្អប្រសើរ។

ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងលើកសំណើដូចជាស្តារប្រឡាយទឹក ត្រូវការលូទឹក ជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ និងវិទ្យុទាក់ទង។ ដើម្បីជួយសម្រាលទុក្ខលំបាក ចែក រំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានជួយឧបត្ថម្ភថវិកាសរុបចំនួន ២៦លានរៀល និង ១ ២០០ដុល្លារ និងដោយឡែកបញ្ហាស្តារប្រឡាយលោកបានប្រគល់សំណើនេះឱ្យទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរអភិវឌ្ឍន៍ជនបទចុះទៅពិនិត្យនិងដោះស្រាយតាមការជាក់ស្តែង។ ចំពោះអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1499 នាក់
ខែនេះ :
6914 នាក់
3 ខែនេះ :
22207 នាក់
សរុប :
39325 នាក់