ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តីក្រសួងកសិកម្មបានអនុញ្ញតអោយនាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិក្មនៅបរទេសក្រសួងកសិកម្មកូរ៉េចូលជួបសម្តែងការគួរសម
Di,21 Januar 2020 (Time 06:53 )
ដោយ ៖ (ចំនួនអ្នកអាន: 223នាក់)

នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២0 ខែមករា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពី "Establishment of Demonstrative Vegetable Production Complex in Cambodia" ដែលគ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរីនាឆ្នាំ ២០២០។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងជាពិសេសបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ហើយទស្សនកិច្ចនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មកូរ៉េឲ្យកាន់តែរឹងមាំ មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យ KRC មកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដំណាំដំឡូងបារាំងនៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍដំណាំនេះ និងបន្លែនៅខេត្តនេះក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្ន KRC បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិតទៅលើស្ថានភាពទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស។ល។

ជាបឋម Mr. PARK Kiwook បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកម្មវត្ថុខាង លើ។ លោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូង បារាំង និងប្រភេសបន្លែសំខាន់ៗដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។ ដោយយល់ឃើញថាខេត្តមណ្ឌលគីរីមានសក្តានុពលល្អសម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុល្អ សម្រាប់ផលតិកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមិងអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយដែលតម្រូវឱ្យកម្ពុជាធ្វើការនាំចូល ហេតុនេះនាពេលអនាគតគម្រោងនេះគ្រោងនឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយបរិមាណនាំចូល និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិច និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិនិយមគាំទ្រលើគម្រោងនេះ ដោយហេតុថាកន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជាជាទូទៅកសិករមិនសូវនិយមដាំដុះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកលវិទ្យា ល័យភូមិន្ទកសិកម្មធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរី ហើយលទ្ធផលនៃការសិក្សានេះបានបង្ហាញឱ្យឃើញថាដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផលគួរជាទីពេញ ចិត្ត។ ហេតុនេះ ឯកឧត្តមបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយសន្យាថានឹងផ្តល់កិច្ច សហការឱ្យបានពេញលេញ និងជាពិសេសលោកបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយ KRC ដើម្បីឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក គឺខេត្ត មណ្ឌលគីរីអាចផលិតដំឡូងបារាំងបាននាពេលអនាគតដ៏ខ្លី។

ព័ត៌មានគួរចាប់អារម្មណ៍

តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៏ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
480 នាក់
ម្សិលមិញ :
757 នាក់
សប្តាហ៍នេះ :
5147 នាក់
ខែនេះ :
18124 នាក់
3 ខែនេះ :
43434 នាក់
សរុប :
114733 នាក់