ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក
Mo,20 Januar 2020 (Time 03:07 )
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមមតិស្វាគមន៍របស់នាយឧត្ដមនារី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និង ឧត្ដមនារីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០១៩កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន កងទ័ពជើងទឹកបានយកចិត្តទុកដាក់ប្រមូលផ្ដុំដឹកនាំអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងនោះភារកិច្ចកិច្ចការពារបូរណភាពទឹកដី កងទ័ពជើងទឹកបានពង្រឹងប្រៀបការពារដែនទឹក កោះ ឆ្នេរ ដែនអាកាស និងធ្វើល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវបានជាប់ជាប្រចាំ ។ ជាមួយនោះ បានចាត់តាំងកម្លាំង និងមធ្យោបាយចេញធ្វើសកម្មភាព ទប់ស្កាត់ និង បង្រ្កាបបទល្មើសរក្សាសន្តិសុខ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចេញល្បាតរួមគ្នានៅតំបន់ទឹកប្រវត្តិសាស្ត្រជាមួយកងទ័ពជើងទឹកប្រទេសជិតខាងផងដែរ។

មានប្រសាសន៍នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពជើងទឹក ដែលក្នុងរយៈពេលមួយឆ្នាំមកនេះបានសម្រេចភារកិច្ចគួរជាទីមោទនៈ ទាំងកិច្ចការពារបូរណភាពទឹកដី ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការហ្វឹកហ្វឺន និងថែទាំជួសជុលសម្ភារ ។ នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ពីសភាពការណ៍ជាតិ អន្តរជាតិ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានសភាពប្រែប្រួល ស្មុគស្មាញ ដែលទាមទារឲ្យនាយទាហាន ពលទាហាន ទាំងអស់ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន និងតាមដានជាប់ជាប្រចាំ ក្នុងនោះបង្រ្កាបឲ្យបានដាច់ខាតរាល់ឧបាយកលនៃចលនាបដិវត្តន៍ពណ៌ ដែលមានគោលបំណងផ្តួលរំលំរារដ្ឋាភិបាលស្របច្បាប់។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ នាយនាវី ពលនាវឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យការកំណត់ទិសដៅភារកិច្ចសម្រាប់ពេលខាងមុខ នូវអ្វីដែលជាការចាំបាច់ ដើម្បីប្រមូលផ្ដុំការដោះស្រាយ បង្កើនប្រសិទ្ធភាពការងារនៅតាមកងឯកភាពមុននឹងធ្វើការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
200 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1487 នាក់
ខែនេះ :
6902 នាក់
3 ខែនេះ :
22195 នាក់
សរុប :
39313 នាក់