ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល
Sa,17 Oktober 2020 (Time 01:49 )
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

នៅរសៀលថ្ងៃដដែល ចេញពីខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីអញ្ជើញមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយម្ចាស់ស្រែប្រមាណ ៤០០នាក់ ក្នុងវត្តសេរីកោះចំប៉ា ។ នាឱកាសនេះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបងប្អូនដែលកំពុងទទួលរងនូវគ្រោះទឹកជំនន់ និងសម្តេចបានជូនពរឲ្យបងប្អូនទាំងអស់ចៀសផុតពីគ្រោះមហន្តរាយទាំងឡាយ ទាំងពួង និងជួបតែពុទ្ធពរទាំង ៤ប្រការ។

ពិនិត្យស្ថានភាពជារួម គ្រោះទឹកជំនន់នេះពុំមានអ្វីគួរឲ្យបារម្ភ ដោយសារកម្រិតទឹកនៅទាប មិន ទាន់ប៉ះពាល់ដល់ការលូតលាស់សន្ទូងនៅឡើយ។ ផ្ទុយទៅវិញ ឯកឧត្តមបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះឲ្យបានជាប្រចាំ បង្កាក្រែងលិចសន្ទូងរបស់ប្រជាពលរដ្ឋ ក្នុងករណីមានការរលួយស្រូវ គឺត្រូវជួយចាត់ចែងធ្វើការផ្តល់ពូជស្រូវរយៈពេលខ្លីក្នុងការស្តារឡើងវិញនៅពេលទឺកស្រកនាពេលខាងមុខ ។ ដោយឡែក ម្ចាស់ស្រែក៏ត្រូវចុះពិនិត្យតាមដានអំពីបញ្ហានេះផងដែរ ពិសេសពេលទឹកស្រកត្រូវភ្លឺទប់តម្កល់ទឹកទុកក្នុងស្រែង ក្រែងទឹកហូរចេញអស់។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជួបឧបត្ថម្ភថវិកាសម្រាប់ម្នាក់ៗ ២០០០០រៀល។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
409 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
3985 នាក់
ខែនេះ :
16578 នាក់
3 ខែនេះ :
51511 នាក់
សរុប :
132954 នាក់