ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល
Sa,17 Oktober 2020 (Time 01:30 )
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូរ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។

ផ្អែកលើការពិនិត្យជាក់ស្តែង នៅចំនុចទីតាំងទាំង ០៣ខាងលើ បានឃើញថា ៖
- ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំនុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ
- ត្រង់ចំនុចព្រែករទាំងមានធារទឹក ១៨៣ m3/s
- ត្រង់ចំនុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង០២ដង ។
ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង០៣ ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
427 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4003 នាក់
ខែនេះ :
16596 នាក់
3 ខែនេះ :
51529 នាក់
សរុប :
132972 នាក់