ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានឈាងចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោងផងដែរ
Fr,16 Oktober 2020 (Time 03:09 )
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ឆ្លៀតយកឱកាសនេះ នៅវេលាម៉ោង ១៧:០០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានឈាងចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោងផងដែរ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក កម្រិតទឹកចាប់ផ្តើមហក់ឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យជន់លិចលង់ដំណាំស្រូវពូជចំនួន ១៩៥ហ.ត ក្នុងចំណោមផ្ទៃដីកសិដ្ឋានសរុបចំនួន ២៩០ហ.ត ក្នុងនោះមាន៖
- ស្រែផលិតគ្រាប់ពូជស្រូវប្រើប្រាស់ថវិការដ្ឋឆ្នាំ២០២០ ចំនួន ៦២ ហ.ត
- ស្រែផលិតគ្រាប់ពូជគម្រោង Rice-SDP ចំនួន ៧៣ ហ.ត
- ស្រែផលិតគ្រាប់ពូជគម្រោងជំរុញផលិតកម្មស្រូវក្រអូបប្រើប្រាស់ថវិកាបន្ថែមរបស់រដ្ឋឆ្នាំ២០២០ ចំនួន ៥០ ហ.ត
- ស្រែបង្ហាញពូជស្រូវផ្ការំដួលចំនួន ៥ហ.ត
- ស្រែពិសោធន៍កម្រិតជី NPK និងការគ្រប់គ្រងជំងឺចំនួន ៤ហ.ត
សូមបញ្ជាក់ថា ដំណាំស្រូវទាំង ១៩៥ ហ.ត កំពុងស្ថិតក្នុងដំណាក់កាលធ្វើខ្លួន បែកគុម្ភ។

ក្នុងអន្តរកាលនេះ កសិដ្ឋានកំពុងចាត់វិធានការការពារដោយប្រើប្រាស់អេស្តាវាទ័រលើកដីព័ទ្ធជុំវិញឃ្លាំងស្តុកស្រូវពូជដែលបច្ចុប្បន្នមាននៅក្នុងសន្និធិចំនួន ៦០០តោន និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ។ វិធានការចំពោះមុខ កសិដ្ឋានបានត្រៀមរួចហើយម៉ាស៊ីនបូមទឹកដើម្បីជួយសង្គ្រោះដំណាំស្រូវនៅពេលទឹកជំនន់ស្រកចុះផុតភ្លឺ និងបូមទឹកចេញពីបរិវេណកសិដ្ឋាន ករណីទឹកហូរចូលលិចឃ្លាំងស្តុក។ ប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរបែបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្តជូនថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករកសិដ្ឋានទាំងអស់មេត្តាយកស្មារតីប្រុងប្រយ័ត្នខ្ពស់ ចាត់វិធាន ការការពារឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពធ្វើយ៉ាងណាការពារស្រូវពូជ និងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗក្នុងកសិដ្ឋានឲ្យបាន និងត្រូវបន្តតាមដានកម្ពស់ទឹកជាប់ជាប្រចាំ ២៤ម៉ លើ ២៤ម៉។ រាយការណ៍ជូនអគ្គនាយកដ្ឋានជាប់ជាប្រចាំដើម្បីសុំអន្តរាគមន៍ ក្នុងករណីមានភាពអាសន្នកើតឡើង។ បន្ទាប់ទឹកស្រក អគ្គនាយកដ្ឋានត្រូវចាត់វិធានការចុះមកស្តារស្ថានភាពដំណាំ ស្រូវឡើងវិញតាមលទ្ធភាពដែលអាចធ្វើបាន។ មួយវិញទៀត ត្រូវប្រញាប់បញ្ចេញស្រូវពូជដែលមានក្នុងសន្និធិជូនទៅតាមសំណើរបស់មន្ទីរដែលទទួលរងនូវគ្រោះទឹកជំនន់ ធ្វើយ៉ាងនេះដើម្បីកាត់បន្ថយហានីភ័យនៃការលិចស្រូវពូជដោយប្រការណាមួយ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
405 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
3981 នាក់
ខែនេះ :
16574 នាក់
3 ខែនេះ :
51507 នាក់
សរុប :
132950 នាក់