ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អនុវត្តតាមអភិក្រម"រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍"ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
Mi,14 Oktober 2020 (Time 03:07 )
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

អនុវត្តតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍" អគ្គនាយកដ្ឋានកសិកម្មបានចាប់យកដៃគូជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដែលមានលោកឧកញ៉ា ហ៊ុន ឡាន់ ជាអគ្គនាយកដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា សរសេរអក្សរកាត់ CamGAP។ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ និងជាពិសេសដោយមានការចង្អុលបង្ហាញ និងណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ធ្វើឲ្យភាគីទាំងពីរបានឈានដល់ការចុះអនុស្សរណ:នៃការយោគយល់គ្នា ដែលពិធីនេះបានរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកឧកញ៉ា លោក តំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគាកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា កម្មវិធីអនឡាញ សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បងប្អូនតំណាងកសិករគំរូយ៉ាងច្រើនកុះករ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ពិសេសអគ្គនាយកដ្ឋានកសិកម្ម ឈានមកសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក លោក លូ ម៉េង ប្រធានសហព័ន្ធចុងភៅកម្ពុជា ដែលចំណាប់អារម្មណ៍ទាំងអស់សុទ្ធតែបានបង្ហាញនូវឆន្ទ:សហការផលិត និងប្រើប្រាស់ផលិតផលបន្លែសុវត្ថិភាពកម្ពុជា ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូល (ខ្មែរជួយប្រើប្រាស់ និងបរិភោគផលិតផលខ្មែរ)។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងនិន្នាការកើនឡើងនៃការបរិភោគបន្លែសុវត្ថិភាពក្នុងស្រុក។ បច្ចុប្បន្ន មានសហគមន៍ផលិតបន្លែចំនួន ២៥៩ សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានកសិករ ពាណិជ្ជករបន្លែ និងក្រុមហ៊ុនឯកជនមួយចំនួន បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មក្នុងលក្ខណបច្ចេកទេស និង Hydroponic។ ដោយឡែក គម្រោង ASPIRE បានសម្របសម្រួលបង្កើតទីផ្សារលក់បន្លែសុវត្ថិភាពនៅចុងសប្តាហ៍បានចំនួន ១០ ទីផ្សារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន០៣ ទីផ្សារនៅតាមស្រុកចំនួន១៨ និងទីផ្សារលក់បន្លែនៅតាមឃុំចំនួន០៥ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថាដើម្បីជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍសន្តិភាព និងស្ថិរភាព។ ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏ចំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរិមា។ ហេតុ ផលនេះ ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សននៃការយោគយល់គ្នានាពេលនេះ ព្រមទាំងប្រជាកសិករ សហគមន៍កសិកម្ម ត្រូវរួមសាមគ្គី សហការគ្នាជាធ្លុងមួយអនុវត្តកសិកម្មល្អឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនន័យជាសំខាន់គឺ៖
- ត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តខ្លឹមសារនៃអនុស្សននៃការយោគយល់គ្នាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងភាពស្មោះត្រង់
- ព្យាយាមអនុវត្តកសិកម្មល្អឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនតាមបច្ចេកទេសទំនើប ទាន់សម័យ
- អគ្គនាយកដ្ឋានកសិកម្មត្រូវពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code
- បន្តជំរុញការបញ្ជ្រាបការអនុវត្តកសិកម្មល្អឱ្យបានកាន់តែទូលំទូលាយ តាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍នេសាទ
- តំណាងអ្នកប្រើប្រាស់បន្លែសុវត្ថិភាព (សហព័ន្ធទេសចរណ៍ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ និងសមាគមសណ្ឋាគារ) ត្រូវជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគបន្លែសុវត្ថិភាពកម្ពុជា
- អាជីវករលក់បន្លែសុវត្ថិភាព ទាំងលក់ដុំ និងលក់រាយ ត្រូវជួយរក្សា និងទប់ស្តាត់ការក្លែងបន្លំគុណភាព។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
445 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
4021 នាក់
ខែនេះ :
16614 នាក់
3 ខែនេះ :
51547 នាក់
សរុប :
132990 នាក់