ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
គណៈប្រតិភូបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោកគង់ គឹមឆាវ នៅភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង
Di,13 Oktober 2020 (Time 04:13 )
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

កម្មវិធីទី៣៖
នៅរសៀលថ្ងៃដដែល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោកគង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។ លោក គង់ គីមឆាវ (លេខទំនាក់ទំនង ០៨៩ ៣២២ ៥៦៥) បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញជាមួយ នឹងកង្កែបមេពូជចំនួន ៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទ:តស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែបរហូតដល់ទៅ ៣០០០គូរ/ឆ្នាំ។ គាត់បានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែងបង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។ លោក គីម ឆាវ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាវារីវប្បករគំរូម្នាក់ក្នុងខេត្តសៀមរៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។ យុវជនរូបនេះ បាននិយាយថាទីផ្សារកូនកង្កែបកំពុងមានការកើន ឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ដោយលក់ ១គូក្នុងតម្លៃ ៥-៦០ ០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ លើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។ ដោយឡែក លោក ជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការគាំទ្រចំពោះសកម្មភាពចិញ្ចឹម និងបង្កាត់ពូជកង្កែបនេះ ព្រោះវាជាប្រភពនៃប្រាក់ចំណូលសម្រាប់កែលម្អកម្រិតជីវភាពយុវជនជំនាន់ថ្មីឲ្យកាន់តែល្អប្រសើរ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្មឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហ គមន៍អឺរ៉ុប។ សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោងមានគោលដៅផ្តោតជាសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្មឱ្យដំណើរការបានលឿនឆាប់រហ័ស ហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀងនៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ រាតត្បាតកូវីដ-១៩។ ការអនុវត្តកម្មវិធីនេះដោយរដ្ឋបាលជលផល ទទួលបានលទ្ធផលដូចខាង ក្រោម៖

១- គម្រោងអនុវត្តលើខេត្តគោលដៅចំនួន ១០ គឺខេត្តពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ កំពង់ឆ្នាំង កណ្តាល តាកែវ និងព្រៃវែង ដោយក្នុងខេត្តនីមួយៗមានអ្នកចិញ្ចឹមត្រីអណ្តែង ១០០គ្រួសារ និងអ្នកចិញ្ចឹមកង្កែប ១០០គ្រួសារ សរុប ២០០គ្រួសារក្នុង១ ខេត្ត និង ២ ០០០គ្រួសារនៅទូទាំង ១០ខេត្ត។ គម្រោងអភិវឌ្ឍកសិដ្ឋានខ្នាតតូច ឬជាលក្ខណៈគ្រួសារចិញ្ចឹមត្រីអណ្តែង និងចិញ្ចឹមកង្កែប ដោយគ្រួសារនីមួយៗទទួលបានការជួយឧបត្ថម្ភពីគម្រោងនូវឧបករណ៍ សម្ភារចាំបាច់មួយចំនួន ដូចជាអាងចិញ្ចឹម កូនពូជ និងចំណីសម្រាប់ដំណើរការចិញ្ចឹមវគ្គទី១ និងផ្តល់បច្ចេកទេស។

២- ការទទួលប្រយោជន៍ពីគម្រោង
ក. អ្នកចិញ្ចឹមត្រី
• ទទួលបានអាងប្លាស្ទីកចំនួន២ អាង ដែលអាងនិមួយៗមានទំហំ ៧.៥ម២
• កូនត្រីចំនួន៩០០ក្បាល ក្នុងកសិករចិញ្ចឹមម្នាក់ (៤៥០ក្បាល/អាង)
• ចំណី១០០% សម្រាប់ចិញ្ចឹមវគ្គទី១ និង៣០%ចិញ្ចឹមវគ្គទី២
ខ. អ្នកចិញ្ចឹមកង្កែប
• ទទួលបានអាងប្លាស្ទីកចំនួន២ អាង ដែលអាងនិមួយៗមានទំហំ ៧.៥ម២
• កូនកង្កែបចំនួន១.០៥០ក្បាល ក្នុងកសិករចិញ្ចឹមម្នាក់ (៥២៥ក្បាល/អាង)
• ចំណី១០០%សម្រាប់ចិញ្ចឹមវគ្គទី១ និង៣០%ចិញ្ចឹមវគ្គទី២
គ. អ្នកបង្កាត់ភ្ញាស់ត្រី/កង្កែប
• ទទួលបានអរម៉ូន
• ចំណីមេពូជ និងកូនពូជ៣វគ្គ
• ផ្តល់មេពូជថ្មី
• ផ្តល់អាងបន្ថែម
ឃ. អ្នកបំប៉នកូនត្រី (យកកូនត្រី Larvae បំប៉នទៅជាកូនត្រីពូជ)
• ផ្តល់អាងប្លាស្ទីកអាស្រ័យលើចំនួនអ្នកចិញ្ចឹម
• ផ្តល់ចំណី
• ផ្តល់ការដឹកជញ្ជូន

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
416 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
3992 នាក់
ខែនេះ :
16585 នាក់
3 ខែនេះ :
51518 នាក់
សរុប :
132961 នាក់