ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
គណៈប្រតិភូកសិកម្មបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍កំពង់ភ្លុក
Di,13 Oktober 2020 (Time 03:00 )
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

កម្មវិធីទី២៖
ចេញពីសិប្បកម្មកែច្នៃផល និងផលិតផលជលផល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក។ ប្រើរយ:ពេលធ្វើដំណើរ ០២ម៉ោង មកដល់សហគមន៍ ជាកិច្ចចាប់ផ្តើមធ្វើការសំណេះសំណាលលោក ស រឿម ប្រធានក្រុមប្រឹក្សាសហគមន៍បានសម្តែងការស្វាគមន៍ និងរាយការណ៍ជូនគណ:ប្រតិភូជ្រាបអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សហគមន៍ គោលការណ៍របស់សហគមន៍គឺអភិវឌ្ឍ និងអភិរក្សសហគមន៍ បទពិសោធន៍ បញ្ហា ការការពារ និងប្រើប្រាស់ធនធានធម្មជាតិ ជីវចម្រុះប្រកបដោយនិរន្តរភាព ធ្វើអេកូទេសចរណ៍ បង្កើតតំបន់អភិរក្ស បោះបង្គោលព្រំប្រទល់ ដាំព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារផលប្រយោជន៍រួម។ បច្ចុប្បន្ន សហគមន៍មានទូកនេសាទខ្នាតតូច ៦០ គ្រឿង និងខ្នាតធំចំនួន ២០គ្រឿង។ បច្ចុប្បន្នសហគមន៍មានកាណូត ៨០០គ្រឿង និងទូកអំ ២០គ្រឿង ចំណូលអាស្រ័យលើចំនួនភ្ញៀវទេសចរណ៍ គិតជាមធ្យម ២៥០-៣០០ដុល្លារ/ខែ មិនរួមទាំងចំណូលពីផលនេសាទ។

ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលផ្ញើជីវិតនៅលើផ្ទៃទឹក និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញសហគមន៍ទទួលបានជោគជ័យក្នុងការការពារបាននូវធនធានធម្មជាតិ (មច្ឆជាតិ បក្សីទឹក និងព្រៃលិចទឹក) និងបរិស្ថាន រក្សានិរន្តរភាពនៃការនេសាទ សមត្ថភាពនៃការការពារ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ ផ្ទុយទៅវិញចំពោះប្រាក់ចំណូលរបស់សមាជិកសហគមន៍នៅមានកម្រិត ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាគំនិតជូនសហគមន៍ ពិសេសរដ្ឋបាលជលផលឲ្យគិតគូអំពីកម្រិតជីវភាពរបស់ប្រជានេសាទតាមរយ:បង្កើតមុខរបរបន្ថែម ជំរុញវិស័យវារីវប្បកម្ម ដោយមិនត្រូវពឹងតែលើធនធានធម្មជាតិ បើមិនដូច្នេះទេយើងមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និង២០៥០។ ត្រង់ចំណុចនេះ រដ្ឋបាលជលផលគួររៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេស ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងរង្វង់សហគមន៍នេសាទដើម្បីស្វែងរកការរីកចម្រើន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ភ្ជង់ផ្តោតទៅលើវារីវប្បកម្មវិញ ដើម្បីបង្កើនផលចាប់ ទើបធ្វើឲ្យជីវភាព និងសន្តិសុខស្បៀងត្រូវបានធានា និងលើកកម្ពស់ជាជំហានៗ ប្រែក្លាយសហគមន៍នេសាទទៅជាសហគមន៍គំរូទាំងលើការអភិវឌ្ឍ និងអភិរក្ស។ ឯកឧត្ដមរដ្ឋមន្រ្តីបានបន្តទៀតថា តាមបំណងប្រាថ្នាដ៏ទទួចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី គឺចង់បាន ចង់ឃើញសមាជិកសហគមន៍នេសាទនៅទូទាំងប្រទេស មានជីវភាពសម្បូរសប្បាយ ការពារបាននូវធនធានធម្មជាតិ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ តាមរយ:ជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុបនេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍសហគមន៍នេសាទកំពង់ភ្លុកឲ្យមានការរីកចម្រើនជាជំហានៗដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត មេត្តាជួយជំរុញការងារចុះបញ្ជីដីសហគមន៍ ដើម្បីការពារការទន្រ្ទានកាន់កាប់ជាកម្មសិទ្ធិឯកជន។

តាមផ្លូវទឹកទៅកាន់សហគមន៍ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនគណ:ប្រតិភូបានជ្រាបអំពីដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផលក្នុងការគ្រប់គ្រងផ្ទៃដីព្រៃលិចទឹកក្នុងបឹងទន្លេសាបមានចំនួន ៦៤២ពាន់ហ.ត មានសហគមន៍នេសាទ ២៣ មានតំបន់អភិរក្ស ៤កន្លែង គ្របដណ្តប់លើផ្ទៃដី ៨៤៣៥ ហ.ត សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ ផលចាប់ប្រចាំឆ្នាំ សកម្មភាពបង្គ្រាបបទ ល្មើស។ល។ ហើយជាក់ស្តែងតាមផ្លូវទឹកទៅកាន់សហគមន៍ គណ:ប្រតិភូបានឃើញសកម្មភាព បង្គ្រាបបទល្មើសនេសាទ ០២ករណីរបស់មន្រ្តីរដ្ឋបាលជលផលផងដែរ។ នាឱកាសនេះ សហគមន៍នេសាទចំនួន១៥០ ក្នុងនោះ ១០០ សហគមន៍ ជាសហគមន៍នេសាទ និង ៥០ ទៀតជាសហគមន៍ស្រះជម្រកត្រី ដោយសហគមន៍នីមួយៗទទួល បានប្រាក់ឧបត្ថម្ភ ៤លានរៀល។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
3971 នាក់
ខែនេះ :
16564 នាក់
3 ខែនេះ :
51497 នាក់
សរុប :
132940 នាក់