ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាប្រធានមុខព្រួញខេត្តកំពងចាមបានចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ទឹកនៅតាមទំនប់អាងទឹកនិងប្រព័ន្ធធារាសាស្រ្តមួយចំនួន
Di,13 Oktober 2020 (Time 02:20 )
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

នៅថ្ងៃចន្ទ​ ១០រោច ខែអស្សុជ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ និងជាប្រធានមុខព្រួញ ខេត្តកំពង់ចាម រួមដំណេីរដោយលោក​ តាំង​ សុផាត​​ អគ្គនាយករង​​កិច្ចការបច្ចេកទេស​ សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ ព្រមទាំងមន្រ្តីជំនាញក្រសួង​ និងមន្ទីរ​ បានចុះពិនិត្យស្ថានភាពទឹកទន្លេមគង្គ​ ទឹកនៅតាមទំនប់អាងទឹក​ និងប្រព័ន្ធធារាសាស្ត្រមួយចំនួន​ ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្ត។
តាមការពិនិត្យជារួមស្ថានភាពទឹកទន្លេមេគង្គ​ពិនិត្យត្រឹមល្ងាច នេះ ទឹកមេគង្គមានកំពស់ ១០.០៤ម៉ែត្រ ហើយកំពុងហក់ឡើងចូលព្រែកមួយចំនួន រីឯទំនប់អាងទឹក មួយចំនួននៃប្រព័ន្ធធារាសាស្រ្តទទួលបរិមាណទឹកភ្លៀង​ពេញស្ទេីរតែទាំងស្រុង​ សម្រាប់បម្រេីឲ្យការងារបង្កបង្កេីនផលស្រូវរដូវប្រាំងនាពេលខាងមុខ។
ដោយឡែកមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម​ ក៏បានបង្កេីនការយកចិត្តទុកដាក់លេីការគ្រប់គ្រងបរិមាណទឹកដែលលេីសពីលទ្ធភាពស្តុកទុករបស់ទំនប់អាងទឹក​និមួយៗ​ ដោយចាត់ឲ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំ​សម្រាប់បញ្ជាបិទបេីកទ្វារទឹក​ ក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលប្រព័ន្ធវិសម្ពាធទាប​ ក៏ដូចជាការត្រៀមបង្ការ​ និងទប់ស្កាត់នូវគ្រោះមហន្តរាយដែលអាចកេីតមានឡេីងជាយថាហេតុនាចុងរដូវវស្សានេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង(ដែលមានប្រភពពីស្ទឹងព្រែកត្នោត) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសហការីបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ដើម្បីមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យវាស់វែងជាក់ស្តែងព្រមទាំងមានវិធានការចំពោះមុខនិងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន០៣គឺនៅទីតាំងព្រែកហូរ ប្រឡាយព្រែក រទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
412 នាក់
ម្សិលមិញ :
384 នាក់
សប្តាហ៍នេះ :
3988 នាក់
ខែនេះ :
16581 នាក់
3 ខែនេះ :
51514 នាក់
សរុប :
132957 នាក់