ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតាមបណ្តាអាងទឹកសំខាន់ៗក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
Thu,05 September 2019 (Time 09:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 86នាក់)

ថ្ងៃព្រហស្បតិ៍ ៧កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមុខព្រួញចុះជួយខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតាមបណ្ដាអាងទឹកសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ ឯកឧត្តមរដ្ឋលេខាធិការបានដាក់ចេញនូវវិធានការដល់មន្ទីរ ក្នុងការគ្រប់គ្រង និងអន្តរាគមន៍ទប់ទល់គ្រោះទឹកជំនន់ដែលបង្កឡេីងពីទឹកភ្លៀង ដោយប្រើប្រាស់គ្រឿងចក្រ រថយន្តស្ទួច កញ្រ្ចែងច្រកថ្ម ថ្មធំ និងសំបកបាវច្រកដី ដែលក្រសួងបានផ្ដល់ជូនមន្ទីរសម្រាប់អន្តរាគមន៍ឲ្យទាន់វេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមា និងបានណែនាំឲ្យក្រុមការងារមន្ទីរយកចិត្តទុកដាក់ក្នុងការថែរក្សាទឹកទុក និងទំលាក់ទឹកដែលលើសពីសេចក្ដីត្រូវការទៅស្តុកទុកឲ្យបានពេញអាងទឹកស្ទឹងស្រែងទី២ និងទី១ ព្រោះនាពេលកន្លងមកអាងទឹកទាំង២នេះបានបើកទម្លាក់ទឹកទៅស្រោចស្រពនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបក្នុងបរិមាណប្រមាណជា៥០០លានម៉ែត្រគូប។ ពិនិត្យជារួមស្ថានភាពជំនន់ទឹកភ្លៀងដែលបានកើតឡេីងប៉ុន្មានថ្ងៃកន្លងមកនេះពុំមានបញ្ហាធ្ងន់ធ្ងរនោះទេនៅតែគ្រប់គ្រងបាន ប៉ុន្តែបន្តការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកនៅអាងទឹកតាម៉ុក បើកម្ពស់ទឹកបន្តហក់ឡេីងដល់កម្រិតប្រកាសអាសន្ន ចរាចរណ៍លើស្ពានតាម៉ុក និងត្រូវផ្អាក់មួយរយៈពេលខ្លី។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹកនិងទំនប់បឹងបបុស ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០មានទាំងបច្ច័យនិងគ្រឿងឧបភោគមួយចំនួនទៀតជូនលោកស្រីទ្បាក់ ថុត(គ ថ្លង់) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយនាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ថ្មីប្រចាំកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា សង្ឃឹមថាភ្ញៀវទេសចរលើនាវា Westerdam នឹងចងចាំកម្ពុជា ហើយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកបន្ថែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
194 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
1481 នាក់
ខែនេះ :
6896 នាក់
3 ខែនេះ :
22189 នាក់
សរុប :
39307 នាក់