ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា
Mon,02 September 2019 (Time 09:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

-------
ភ្នំពេញ: នៅព្រឹថ្ងៃចន្ទទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដែលត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមឧកញ៉ាបណ្ឌិត​ អូស្មានហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង​ លោក អ៊ីវ ហ៊ាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក កបទ.សអ.។

ដំណើរមកដល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ គឺក្នុងគោលបំណងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០១៩។ ការបំពេញទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលជួបសំដែងការគួរសម ជាមួយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលក្នុងឱកាសនោះនាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាទៅលើលទ្ធភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមគ្នាផងដែរ ។ បន្ទាប់ពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន នឹងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអញ្ជើញរំលឹកព្រះវិញ្ញាណក្ខន្ធនិងគំរូវីរភាពស្នេហាជាតិរបស់ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ នៅមណ្ឌបរបស់ព្រះអង្គ និងដាក់កម្រងផ្កានៅវិមានឯករាជ្យ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា ក្នុងគោលបំណងរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមេត្រីភាពដ៏ល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
655 នាក់
ខែនេះ :
2819 នាក់
3 ខែនេះ :
7141 នាក់
សរុប :
8386 នាក់