ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ប្រជុំពិនិត្យនិងពិភាក្សាលើរបាយការណ៍ស្តីពីវឌ្ឍនភាពបញ្ហាប្រឈមនិងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យាប្រចាំឆមាសទី១ឆ្នាំ២០១៩
Mon,02 September 2019 (Time 07:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 113នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង ធ្វើការពិភាក្សារួមគ្នារវាងសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបាន និងកំពុងជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នាដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនា ដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មសំដៅឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម” ឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។

សូមបញ្ជាក់ថា សម្រាប់០៨ខែ ក្នុងឆ្នាំ២០១៩ លេខាធិការដ្ឋានបានជួយសម្របសម្រួលកិច្ច សន្យាផលិតកម្មរវាងអ្នកផលិត សហគមន៍កសិកម្ម និងក្រុមហ៊ុន សរុបបានចំនួន ៩១ កិច្ចសន្យា ក្នុងនោះមាន ផលិតផលស្រូវ អំពៅស្ករ ផលិតកម្មសត្វ និងមានគ្រួសារកសិករចំនួន ៧ ៨៩៧ គ្រួសារចូលរួម នៅតាមបណ្តាខេត្តមួយចំនួនមានអាទិ៍ខេត្តព្រះវិហារ ព្រៃវែង កំពង់ធំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង សៀមរាប បាត់ដំបង កំពង់ស្ពឺ តាកែវ និងមណ្ឌលគីរី។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញដឹកនាំវេទិកាសាធារណៈលើកទី៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអនុញ្ញតអោយនាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិក្មនៅបរទេសក្រសួងកសិកម្មកូរ៉េចូលជួបសម្តែងការគួរសម ()

ព័ត៌មានគួរចាប់អារម្មណ៍

កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1464 នាក់
ខែនេះ :
7136 នាក់
3 ខែនេះ :
18908 នាក់
សរុប :
33625 នាក់