ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះមូលដ្ឋានដើម្បីសួរសុខទុក្ខតាមដានការអនុវត្តកម្មវិធីគោនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល
Sun,01 September 2019 (Time 07:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយលោកជំទាវ ម៉ក់ ស៊ីថា និងសហការី បានឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍ អញ្ជើញចុះមកមូលដ្ឋានដើម្បីធ្វើការសាកសួរសុខទុក្ខ តាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមប្រធានបានអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តពោធិវង្ស(ហៅវត្តត្រពាំងកក់) ក្នុងភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ។ វេទិកានេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារ សមាជិក សមាជិកា អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៥៥០នាក់យ៉ាងច្រើនកុះករ។ លោកស្រី ញឹក ស្រីអូន ប្រធានក្រុមប្រឹក្សាឃុំអានរបាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល ប្រជាជន ការអប់រំ សុខាភិបាល សភាព ការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ធម្មការនិងសាសនា សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព។

ជាបឋម ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បានជូន ពរឲ្យបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ប្រទេសជាតិត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម។ល។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍជាបណ្តើរៗសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗសម្រាប់បម្រើឲ្យការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យឲ្យកាន់ តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមអភិក្រម "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ។ លោកបានបន្តថា យល់ច្បាស់ពីសេចក្តីត្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់បែបយ៉ាងសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលបានរិះរកគ្រប់មធ្យោបាយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងការកសាងស្ពាន ផ្លូវគមនាគមន៍ កំពង់ផែរទឹកជ្រៅ និងព្រលាន យន្តហោះអន្តរជាតិ។ល។ ផែនការអភិវឌ្ឍទាំងអស់នេះ គឺដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ។

ដូច្នេះ ដើម្បីឈានទៅសម្រេចកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នេះឲ្យទទួលបានជោគជ័យ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់មេត្តាបន្តរក្សានូវភាពអត់ធ្មត់ និងរង់ចាំដោយភាពជឿជាក់ និងក្តីសង្ឃឹមលើការដឹកនាំរបស់រាជរដ្ឋា ភិបាលប្រកបដោយឆន្ទះមុតមាំដោយតម្កល់ឧត្តមគតិស្នេហាជាតិ និងប្រជាជនជាធំ ថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍតរៀងទៅ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានបានសំណូមពរឲ្យបងប្អូនចូលរួមសហការអនុវត្តទិសដៅការងារសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាទាំង៦ ចំណុចដែលមានចែងក្នុងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាពូជស្រូវ ដី និងគ្រួសក្រហមដើម្បីជួសជុលកែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ វិទ្យុទាក់ ទង និងលូទឹក ហើយដើម្បីជួយចែករំលែក និងដោះស្រាយបញ្ហា ក្នុងការឆ្លើយតបឯកឧត្តមប្រធាន និងសហការីបានចូលរួមជួយដោះស្រាយនូវរាល់សំណូមពរដែលប្រជាពលរដ្ឋបានស្នើសុំ ដោយឡែកបងប្អូនដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
105 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
661 នាក់
ខែនេះ :
2825 នាក់
3 ខែនេះ :
7147 នាក់
សរុប :
8392 នាក់