ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេង សាខុនអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាតនិងការបោះឆ្នោតអាណត្តិទី៣របស់សហពន្ធ័ស្រូវអង្ករកម្ពុជាក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី
Fri,09 August 2019 (Time 09:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

មានមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលជាច្រើនដែលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ អតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការអបអរសាទរជូនចំពោះលោកឧកញ៉ា សុង សារ៉ន ប្រធានប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងមូល។

ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការវិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ពីប្រទេសដែលអសន្តិសុខស្បៀង មកជាប្រទេសដែលមានអតិរេកស្បៀង និងធ្វើការនាំចេញផលិតផលកសិកម្មទៅទីផ្សារពិភពលោក។ សមិទ្ធផលដ៏ធំធេងដែលសម្រេចបាន ក៏នៅតែមាននូវបញ្ហាប្រឈមមួយចំនួនទៀតតែទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដើម្បីបន្តការអភិវឌ្ឍវិស័យនេះប្រកបដោយប្រសិទ្ធភាព និងចីរភាព ធ្វើយ៉ាងណាជួយប្រជាកសិករយើងដើរឲ្យទាន់នៃបរិបទសេដ្ឋកិច្ចជាតិ ជាពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ទាំងគោលនយោបាយ ទិសដៅ និងការអនុវត្តរបស់ខ្លួន ពោលគឺជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកម្ពស់អភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍" ដោយផ្តោតជាសំខាន់លើយន្តការយន្តុពាណិជ្ជកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការផលិតពូជសុទ្ធ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនការប្រកួតប្រជែងដល់ប្រជាកសិករ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត​កំពង់ចាម​៖​ ​គ្រប់​គម្រោង​ក្នុង​ការ​អភិវឌ្ឍន៍​ទាំង​អស់​ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ធានាមិនអោយពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
106 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
1170 នាក់
ខែនេះ :
3516 នាក់
3 ខែនេះ :
10496 នាក់
សរុប :
16210 នាក់