ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ត្រីភាគីចេញសេចក្តីថ្លែងការណ៍អំពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ក្រោយប្រជុំអស់មួយព្រឹក
Fri,30 August 2019 (Time 08:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 77នាក់)

(ភ្នំពេញ)៖ ក្រោយជួបពិភាក្សាជាមួយគ្នាពេញមួយព្រឹក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​ រួចមក ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី១ បានចេញសេចក្តីថ្លែងការណ៍អំពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

កិច្ចពិភាក្សានេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង ដោយក្នុងនោះអង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

១៖ បានផ្សព្វផ្សាយពីអនុក្រឹត្យស្តីពីសមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

២៖ បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១។

៣៖ បានបោះឆ្នោតជ្រើសរើសអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចំនួន ២(ពីរ)រូប៖ លោក សោម អូន ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលមានសំឡេងគាំទ្រ ៩ លើ ១៦ និងលោកឧកញ៉ា ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ដែលមានសំឡេងគាំទ្រ ១៧ លើ ១៧។

៤៖ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង
៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។

៥៖ នឹងបន្តប្រជុំពិភាក្សានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ និងនៅថ្ងៃបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញដឹកនាំវេទិកាសាធារណៈលើកទី៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអនុញ្ញតអោយនាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិក្មនៅបរទេសក្រសួងកសិកម្មកូរ៉េចូលជួបសម្តែងការគួរសម ()

ព័ត៌មានគួរចាប់អារម្មណ៍

កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1459 នាក់
ខែនេះ :
7131 នាក់
3 ខែនេះ :
18903 នាក់
សរុប :
33620 នាក់