ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ ដើម្បីបង្កើនធនធានមនុស្សទាំងបរិមាណ និងគុណភាព
Wed,28 August 2019 (Time 08:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថានឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។

បន្ទាប់ពីឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាននូវរបាយការណ៍វឌ្ឍនភាពក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវឌ្ឍនភាពក្នុងប្រទេសទាំងមូលរួចមក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា វឌ្ឍនភាពទាំងនេះ គឺបានមកដោយសារកត្តាចំបាច់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងរក្សាបានក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីសុខដុមនីយកម្មក្នុងវិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត បញ្ជៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។ ចំណែកប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់ ១៨២ដុល្លារ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាស្ដីពីការកំណត់ប្រាកឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃស្អែកនេះ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញការព្រួយបារម្ភពីបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។

ត្រង់បញ្ហានេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងការងារនឹងបង្កើតឱ្យបានផែនការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រឹះស្ថាន TVET ទាំងអស់នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀនពីបច្ចេកវិទ្យាថ្មីៗសម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្សក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព។

ឯកឧត្តមបណ្ឌិតបានបន្តទៀថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោលស្ថិតិការងារនៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារនៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានណែនាំដល់មន្ត្រីរាជការក្រោមឱវាទ ត្រូវអនុវត្តការងារតាមផ្នែក តាមវិស័យរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ជាមន្ត្រី ជៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលនាំទៅដល់ការទទួលទោសទណ្ឌ និងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័ន។

ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តខិតខំបំពេញការងារទៅតាមតួនាទី និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន។

លើសពីនេះ ឯកឧត្តម អ៉ិត សំហេង បានណែនាំបន្ថែមដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងចំណុចវិជ្ជមាន ក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមន្ត្រីពាក់ព័ន្ធចូលរួមដោះស្រាយរួមគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
669 នាក់
ខែនេះ :
2833 នាក់
3 ខែនេះ :
7155 នាក់
សរុប :
8406 នាក់