ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិនិងអគ្គលេខាធិការដ្ឋានប្រតិបត្តិ
Mon,12 August 2019 (Time 08:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបចំបាត់ និងបង្រ្គាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះក៏មានវត្តមានរបស់ ឯកឧត្ដមជាអនុ ប្រធាន សមាជិក សមាជិកានៃគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានដែលអញ្ជើញមកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពង្រឹង និងពង្រីកការផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធ សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងប្រធានបទនេះឲ្យកាន់តែទូលំ ទូលាយ និងមានប្រសិទ្ធភាព។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលផុតអណត្តិ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍វង្ស ពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានដឹកនាំគណៈប្រតិភូសួរសុខទុក្ខឯកឧត្តមប៊ូ ថងដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ថោង ខុន៖ យើងស៊ូនឿយហត់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងនឿយហត់ក្នុងការធ្វើសង្គ្រាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានអញ្ជើញមកប្រគល់ផ្ទះសប្បុរធម៌ទី៦បច្ច័យនិងគ្រឿងឧបភោគបរិភោគ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
53 នាក់
សប្តាហ៍នេះ :
365 នាក់
ខែនេះ :
2514 នាក់
3 ខែនេះ :
5687 នាក់
សរុប :
5687 នាក់