ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តីលឹម គានហោបានចុះពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃសភាពការណ៍ទឹកជំនន់ការលិចលង់និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត
Sun,11 August 2019 (Time 11:33 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានចុះជាក់ស្តែងដើម្បីវាយតម្លៃសភាពការណ៍ជំនន់ ការលិចលង់ និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត។ ជាក់ស្តែងការលិចលង់ប៉ះពាល់ដល់ស្រុកទឹកឈូដែលបណ្តាលមកពីមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិត១សប្តាហ៍មកហើយដែលប្រភពធ្លាក់ប្រមូលផ្តុំមកពីផ្ទៃរងទឹកភ្លៀងនៅកំចាយ ស្ទឹងកែវនិងតាកែនកោះស្លា។ ប្រភពទាំង៣នេះត្រូវប្រមូលផ្តុំធ្លាក់ទៅតាមព្រែកកំពង់បាយកាត់ទីរួមខេត្តកំពត។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជួបប្រាស្រ័យជាមួយ ឯកឧត្តមអភិបាលខេត្ត ជាវ តាយ ព្រមទាំងសហការីដែលឯកឧត្តមបាននឹងកំពុងចុះប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដើម្បីរកទីទួលសុវត្ថិភាព និងចែកអំណោយក្នុងនាមកាកបាទក្រហមកម្ពុជាផងដែរ។ នាពេលនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរនូវម៉ាស៊ីនបូមទឹកទុយោ ០៥តឹក ចំនួន ០២គ្រឿង ដើម្បីទុកជាស្ថានីយបូមរំដោះទឹកចេញពីទីក្រុងផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាជួយដោយសំណូមពរពេលវេលាបន្តិចដើម្បីធ្វើការសិក្សាច្បាស់លាស់ពីធារទឹកតម្រូវការ ទីតាំងប្រភេទម៉ាស៊ីនថាតើត្រូវប្រើដោយម៉ូទ័រ ឬដោយប្រេងឥន្ទនៈ។ ចំពោះការប៉ះពាល់លើ៥ឃុំ លើ១៦ឃុំនៃស្រុកទឹកឈូ និង៣សង្កាត់ លើ៥សង្កាត់នៃក្រុងកំពត។ ឯការប៉ះពាល់គឺផ្លូវកៅស៊ូ២ជាន់ភូមិអណ្តូងជីមឿន។ ឯស្រូវដែលលិចពីយប់មិញ បើអាចប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត​កំពង់ចាម​៖​ ​គ្រប់​គម្រោង​ក្នុង​ការ​អភិវឌ្ឍន៍​ទាំង​អស់​ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ធានាមិនអោយពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
1203 នាក់
ខែនេះ :
3549 នាក់
3 ខែនេះ :
10529 នាក់
សរុប :
16243 នាក់