ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេងសាខុន ៖ ក្នុងនាមតំណាងអោយក្រសួងកសិកម្មមានមហាកិត្កិយសដ៏ឧត្តុងឧត្តម និងមនោសញ្ចេនារំភើបរីករាយជាអនេកប្បការ ចំពោះព្ររាជវត្តមានដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនីក្នុងព្រះរាជពិធីរុក្ខទិវា
Tue,09 July 2019 (Time 03:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 107នាក់)

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបាទ រួមជាមួយរដ្ឋបាលខេត្តក្រចេះ មានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម និងមនោសញ្ចេតនារំភើបរីករាយជាអនេកប្បការ ចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី រុក្ខទិវា ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៧ ០០០នាក់។

តាមការគ្រោងទុក សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញួង ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

ជាមួយនឹងមនោសញ្ចេតនាអបអរសាទរព្រះរាជពិធី រុក្ខទិវា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយវាចាចិត្តគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតារ ក្សាព្រះមហាស្វេតច្ឆត្រ និងព្រះរាជបល្ល័ង្ក ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមតាមជួយប្រោះព្រំបីបាច់ថែរក្សា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គជានិរន្តរ៍រៀងទៅ។

សូមប្រគេនពរ និងជូនពរ បវរមហាប្រសើរជូនចំពោះ ព្រះតេជព្រះគុណព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត​កំពង់ចាម​៖​ ​គ្រប់​គម្រោង​ក្នុង​ការ​អភិវឌ្ឍន៍​ទាំង​អស់​ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ធានាមិនអោយពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
1172 នាក់
ខែនេះ :
3518 នាក់
3 ខែនេះ :
10498 នាក់
សរុប :
16212 នាក់