ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានចុះសួរសុខទុក្ខនិងធ្វើការសំណេះសំណាលដើម្បីដោះស្រាយនូវបញ្ហាកង្វះខាតរបស់ប្រជាពលរដ្ឋ
Sun,28 July 2019 (Time 08:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 46នាក់)

នាវេលាម៉ោង ០៨:០០ព្រឹក ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការីបានចុះសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វះខាតរបស់ប្រជាពលរដ្ឋរស់នៅឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកម្មវិធីនេះប្រព្រឹត្តឡើងទៅនៅក្នុងបរិវេណវត្តសិរីអម្ពរវ័ន ហៅវត្តព្នៅ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានវត្តមានរបស់ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋសរុបជាង ៣០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា រួមជាមួយសារអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជារហូតមក។ ការគាំទ្ររបស់ប្រជាពលរដ្ឋ លោកបានបញ្ជាក់ថា គឺបានផ្តល់ឱកាសដល់សម្តេចតេជោដឹកនាំប្រទេសជាតិ ចេញពីសង្គ្រាមស៊ីវិលរាំរ៉ៃ គ្មានធនធាន អសន្ដិសុខស្បៀង មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសង្គម និងសាមគ្គីភាពពេញផ្ទៃប្រទេស និងជាសំខាន់ទៅជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ។

ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស ឯកឧត្តមប្រធានបានជម្រាបជូនប្រជាពលរដ្ឋថា គិតត្រឹមខែកក្កដា ឆ្នាំនេះ យោងតាមរបាយការណ៍ផ្លូវការរបស់ច្រកចេញចូលតែមួយ យើងបាននាំចេញផលិតផលកសិកម្មជាង ២,៣លានតោន ហើយនេះគឺជាមោទនភាព និងសមិទ្ធផលដ៏ធំធេងមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតសម្រេចបានក្រោមការដឹកនាំដ៏វៃឈ្លាសដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពូជា។ សមិទ្ធផល និងការអភិវឌ្ឍអត់ឈប់ឈរដែលសម្រេចបានទាំងអស់នេះ នៅតែមិនទាន់បំពេញបំណងប្រាថ្នារបស់សម្តេចតេជោនៅឡើយទេ ព្រោះថាសម្តេចលោកមានឆន្ទៈ និងចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ គឺប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធានក្រុមការងារបានឆ្លើយនូវសំណួរជាច្រើនពីប្រជាពលរដ្ឋ និងបានដោះ ស្រាយបញ្ហា និងកង្វល់របស់ពួកគាត់យ៉ាងទាន់វេលា និងមានប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ក្រុមការងារ និងសមាជិក សមាជិកាត្រូវមានភាពសកម្មក្នុងការចុះមូលដ្ឋាន ស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់របស់ប្រជាជន ហើយត្រូវរកគ្រប់មធ្យោបាយ បំរើនិងបំពេញនូវភាពកង្វះខាត ឫបញ្ហាដែលគាត់កំពុងប្រឈម ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តអនុវត្តកម្មវិធី ក៣ ដែលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ប្រសិទ្ធភាពខ្ពល់ និងទាន់ពេលវេលាជូនពួកគាត់ដូចជា លិខិតបញ្ជាក់កំណើតរបស់បុត្រធីតា លិខិតបញ្ជាក់មរណភាព និងលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1497 នាក់
ខែនេះ :
6912 នាក់
3 ខែនេះ :
14143 នាក់
សរុប :
21952 នាក់