ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យស្ថានភាពជម្ងឺគ្រុនឈាមនៅមន្ទីពេទ្យបង្អែកស្រុកតំបែរខេត្តត្បូងឃ្មុំ
Sat,27 July 2019 (Time 02:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

កម្មវិធីទី២៖ វេលាម៉ោង ១០:០០ព្រឹក ពិធីចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ

បន្ទាប់ពីពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបានបញ្ចប់ នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមដំណើរជាមួយ ឯកឧត្តម ចាយ បូរិន និងសហការី បានបន្តដំណើរមកចុះពិនិត្យស្ថានភាពជម្ងឺក្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកតំបែរ។

តាមការរាយការណ៍របស់លោក រឿង សុខរ៉ាត់ អនុប្រធានការិយាល័យសុខាភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងថ្ងៃនេះមានអ្នកជំងឺសម្រាកព្យាបាលសរុបចំនួន ៣៩នាក់ ក្នុងនោះអ្នកដែលមានជំងឺគ្រុនឈាមមានចំនួនដល់ទៅ ១៣នាក់ ដែលកំពុងទទួលបានការពិនិត្យ ព្យាបាលដោយលោកគ្រូ អ្នកគ្រូពេទ្យសរុប ៤០នាក់។

ឯកឧត្តមប្រធានក្រុមការងារបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កំលាំងកាយចិត្តរបស់លោកគ្រូ និងអ្នកគ្រូពេទ្យក្នុងការមើលថែទាំ និងពិនិត្យ ព្យាបាលប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានយ៉ាងល្អប្រសើរ។ ពាក់ព័ន្ធនឹងជំងឺគ្រុនឈាមដែលជាជំងឺកាចសាហាវមួយ ឯកឧត្តមប្រធានបានថ្លែងថា មូសខ្លាគឺជាភ្នាក់ងារតែមួយមុខគត់ ចម្លងនូវជំងឺគ្រុនឈាមដល់បុត្រធីតា និងគ្រួសារដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត។ ហេតុដូច្នេះ លោកបានស្នើដល់លោកគ្រូ អ្នកគ្រូពេទ្យទូទាំងខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិ ឃុំ ស្រុកតំបែរ និងសមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយ នៅតាមភូមិ ឃុំ សាលារៀន ទីវត្តអារ៉ាម វិហ៊ារ និងអប់រំចល័ត ស្តីពីវិធានការបង្ការជំងឺគ្រុនឈាម បំផុស និងលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជនឲ្យបានសកម្ម ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតមូស និងដង្កូវទឹក រាល់កន្លែងដែលមានទឹកដក់ថ្លា សំបកកង់ឡាន កង់ម៉ូតូ កំប៉ុង ដប ចានស្នោ ពាងទឹក និងវត្ថុអាចដក់ទឹកបានផ្សេងៗ ព្រមទាំងអនាម័យបរិស្ថានល្អ។

ដើម្បីដោះស្រាយនូវរាល់បញ្ហា និងភាពកង្វះខាត ឯកឧត្តមប្រធានក្រុមការងារក៏បានប្រគល់ជូននូវ សេរ៉ូមចំនួន ៣១០កំប្លោក ថវិកាចំនួន ០៤លានរៀលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញមន្ទីរពេទ្យ។ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូពេទ្យនូវថវិការចំនួន ១០ម៉ីនរៀលក្នុង ០១នាក់ និងអ្នកជំងឺទាំង ៣៩នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ីនរៀលផងដែរ ដែលការឧបត្ថម្ភទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលផុតអណត្តិ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍វង្ស ពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានដឹកនាំគណៈប្រតិភូសួរសុខទុក្ខឯកឧត្តមប៊ូ ថងដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ថោង ខុន៖ យើងស៊ូនឿយហត់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងនឿយហត់ក្នុងការធ្វើសង្គ្រាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានអញ្ជើញមកប្រគល់ផ្ទះសប្បុរធម៌ទី៦បច្ច័យនិងគ្រឿងឧបភោគបរិភោគ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
53 នាក់
សប្តាហ៍នេះ :
375 នាក់
ខែនេះ :
2524 នាក់
3 ខែនេះ :
5697 នាក់
សរុប :
5697 នាក់