ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេង សាខុនបានដឹកនាំគណៈប្រតិភូក្រសួងមកការពារសេក្តីព្រាងច្បាប់នៅរដ្ឋសភា
Tue,02 July 2019 (Time 03:15 PM)
ដោយ ៖ សាមគ្គីជាតិ (ចំនួនអ្នកអាន: 17នាក់)

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី "វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU " នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាននេះឆ្លងសម័យប្រជុំលើកទី២ នីតិកាលទី នៃរដ្ឋសភានាពេលនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំដ៏ ឧត្តុងឧត្តមអំពីគោលបំណងនៃកិច្ចព្រមព្រៀងគឺទី១. ប្រើប្រាស់យន្តការច្បាប់ដើម្បីលុបបំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឲ្យមានប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឲ្យមានចីរភាព និងនិរន្តរភាព។ ទី២. ធ្វើ ការទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយបានចូល ជាធរមាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។ បច្ចុប្បន្ន មាន៦០ ប្រទេសរួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងនោះប្រទេសជាសមាជិកអាស៊ានចំនួន៥ រួមមានប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាមក៏ជាសមាជិកផងដែរ។ កិច្ចព្រមព្រៀងច្បាប់នេះ គឺជាឯកសារគតិយុត្តិដ៏សំខាន់តែមួយគត់ដែលមានគោលបំណងប្រយុទ្ធប្រឆាំង IUU។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រមបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាតាមរយ:កិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖ លើកកម្ពស់ការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជល ផល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹង IUU និងជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាអនុម័តដោយទទួលបានសម្លេងគាំទ្រ ១១២ លើ ១១២។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា ធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនបានចាប់កុសល់ជាបច្ច័យចំនួខ៦លានរៀលសម្រាប់បន្តសាងសង់ព្រះវិហារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ៖ក្រុមហ៊ុនLianfaមានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេង សាខុនចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្កវិភាគរកមេរោកជំងឺប៉េស្តជ្រូកអាហ្រិកឃុំមៀនស្រុកអូររាំងឪខេត្តត្បូងឃ្មុំ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
608 នាក់
ខែនេះ :
1677 នាក់
3 ខែនេះ :
2951 នាក់
សរុប :
2951 នាក់