ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
អាជ្ញា ធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តឆ្នាំ២០១៩
Thu,18 July 2019 (Time 09:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 73នាក់)

អាជ្ញាធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០១៩
---------
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន។

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានរាយការណ៍ពីសកម្មភាពការងារក្នុងឆមាសទី១ ឆ្នាំ២០១៩ សម្រេចបានស្របតាមផែនការ និងទិសដៅដែលត្រូវអនុវត្តបន្តក្នុងឆមាសទី២។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក ជាមួយនេះឯកឧត្តមបានស្នើសុំឲ្យមានការលើកទឹកចិត្តចំពោះមន្ត្រីបុគ្គលិកដែលស្នាដៃល្អផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំឲ្យនាយកដ្ឋាន និមួយៗត្រូវបន្តពង្រឹងការកសាងសមត្ថភាពរបស់ខ្លួន និងត្រួតពិនិត្យឡើងវិញនូវការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1511 នាក់
ខែនេះ :
6926 នាក់
3 ខែនេះ :
14157 នាក់
សរុប :
21966 នាក់