ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ
Wed,17 July 2019 (Time 01:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

ក្នុងនាមពុទ្ធសាសនិកជនមួយរួប ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ ក៏លោកឆ្លៀតពេលគិតគូ យកចិត្តទុកដាក់ គោរពប្រណិប័តន៍ប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា ព្រមទាំងសមាជិកក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ស្រុកទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទនាំយកបច្ច័យ ទេយ្យទាន ទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារ មកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១១វត្ត ក្នុងឃុំចំនួន ៤ ក្នុងស្រុកកំពង់សៀម។ ឆ្លៀតយកឱកាសនេះ លោកក៏មានបំណងចុះទៅពិនិត្យ និងតាមដានសកម្មភាពអនុវត្តគោល នយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មផងដែរ និងជាពិសេសដើម្បីស្តាប់ និងទទួលយកសំណូមពរ ឬបញ្ហារបស់បងប្អូនប្រជាពលរដ្ឋមកធ្វើការដោះស្រាយជាបណ្តើរៗបំណងជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងសេចក្តីសុខ ចម្រើនរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

បន្ទាប់ពីព្រះសង្ឃសម្តែងធម៌ទេសនា មនស្ការព្រះរតនត្រ័យរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវេរប្រគេនទេយ្យទាន ទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃ ហើយបន្តធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងជាពិសេសប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំទាំង ៤ និងសូមជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្នា។ បន្ទាប់មកលោកបានលើកយកដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិយើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមតាំងពីបាតដៃទទេក្រោយថ្ងៃរំដោះ៧ មករា រហូតមកទល់ពេលបច្ចុប្បន្នដែលប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានឈ្មោះបោះសំឡេងទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ការរីកចម្រើនលើវិស័យកសិកម្ម ការអប់រំសិក្សាធិការ សុខា ភិបាល សេវាសាធារណ: ទេសចរណ៍ វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប្រៀបបានសរសៃឈាមរបស់សង្គមសម្រាប់លំហូរកសិផល និងទេសចរណ៍ ដែលវាជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព។ តាមរយ:កំណើននេះ ធ្វើឲ្យឈ្មោះប្រទេសយើងត្រូវបានលុបចេញពីបញ្ជីថាជាប្រទេសក្រីក្រ ហើយសរសេរមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបវិញ។ ទោះជាយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី នៅតែចិញ្ចឹមចិត្តមានមហិច្ឆិតាចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ មហិច្ឆិតានេះ អាចសម្រេចទៅបាន ដ៏រាបណាប្រទេសយើងមានសុខន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ចពេញលេញទូទាំងផ្ទៃប្រទេស។ ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងទូទាំងស្រុកកំពង់សៀមសូមបន្តថែរក្សាសមិទ្ធផលដ៏មានតម្លៃរបស់ជាតិយើង និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឲ្យបានឋិតថេរគង់វង្សតរៀងទៅ។

ក្នុងនាមក្រុុមការងារថ្នាក់កណ្តាល និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន និងលោកជំទាវ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងជាពិសេសបានបរិច្ចាគថវិកាជូនក្រុមការងារយកមកប្រើប្រាស់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា។ លោកបានបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។ លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាវត្តទាំង ១១ ក្នុងឃុំទាំង៤ គឺឃុំក្រឡាមាន ៣វត្ត (វត្តអង្គួញដី វត្តពុទ្ធិការាម និងវត្តភ្នំប្រុស) ឃុំវិហារធំមាន ៤វត្ត (វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងវត្តគងមហា) ឃុំហាន់ជ័យមាន ៣វត្ត (វត្តហាន់ជ័យ វត្តមាន់ហើរ និងវត្តក្រូចសើច) និងឃុំគគីមាន ១វត្ត (វត្តគគរ) ដោយយកវត្តសុវណ្ណគិរីរតនភ្នំប្រុសជាកន្លែងប្រារព្វពិធី។ វត្តនីមួយៗក្រៅពីទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ លានរៀនស្នើៗគ្នា។ ដោយឡែក ពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមចំនួន ២០០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1523 នាក់
ខែនេះ :
6938 នាក់
3 ខែនេះ :
14169 នាក់
សរុប :
21978 នាក់