ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេង សាខុនចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្កវិភាគរកមេរោកជំងឺប៉េស្តជ្រូកអាហ្រិកឃុំមៀនស្រុកអូររាំងឪខេត្តត្បូងឃ្មុំ
Mon,15 July 2019 (Time 12:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 62នាក់)

អនុវត្តតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយសហការី បន្ទាប់ពីចប់កម្មវិធីក្នុងវត្តឧទ្យានកែវល្ពាក រួចមកបានធ្វើដំណើរមកកាន់ភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្តវិភាគរកមេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិករបស់មន្រ្តីបសុព្យាបាល។

មន្រ្តីបសុព្យាបាលបានឲ្យដឹងថា សកម្មភាពធ្វើតេស្តឈាមនេះនឹងចល័តទូទាំងភូមិសោយ និងភូមិកំពូលសេរីនៃឃុំមៀន ដែលជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកកាលពីថ្ងៃទី ២៣ ខែមិថុនា។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ជ្រូកងាប់ ៩៣ ក្បាលក្នុងចំណោមជ្រូកសរុប ៦៨២ក្បាលរបស់កសិករសរុប ៥៨គ្រួសារ។ ការងារបច្ចេកទេសសំខាន់ៗត្រូវបានអនុវត្តជា បណ្តើរៗដូចជាការធ្វើជីវសុវត្ថិភាព ការផ្សព្វផ្សាយ ការកំណត់តំបន់ផ្ទុះជំងឺ និងការធ្វើចត្តាឡីស័ក។ល។ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងនៅបន្តដោះស្រាយបញ្ហាជូនប្រជាជន ធ្វើយ៉ាងណាឲ្យពួកគាត់អាចលក់ជ្រូកដែលមានសុខភាពល្អ មិនឆ្លងជំងឺបន្ទាប់ពីបានធ្វើតេស្តឈាមរួច។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមចែករំលែកនូវការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់បងប្អូនដែលជាម្ចាស់សត្វ និងសូមឲ្យម្ចាស់សត្វចូលរួមសហការអនុវត្តវិធានបច្ចេកទេសដែលមន្រ្តីជំនាញបានណែនាំឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបង្កាទប់ស្កាត់ការរាល់ឆ្លងជំងឺនេះ។ ដោយឡែកមន្រ្តីជំនាញ លោកបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងឈរលើស្មារតីទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន។ លោកបានស្នើឲ្យមន្ទីរ សហការជាមួយមន្រ្តី បសុព្យាបាលចេញវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វឲ្យម្ចាស់សត្វឲ្យបានទាន់ពេលវេលា ហើយបានសន្យាថានឹងផ្តល់ពូជជាកូនជ្រូកថ្មីដល់គ្រួសារកសិករដែលទទួលផលប៉ះពាល់កន្លងមក ដើម្បីមានលទ្ធភាពធ្វើការស្តារឡើងវិញលើការចិញ្ចឹមឡើងវិញរបស់ពួកគាត់ នៅពេលអគ្គនាយកដ្ឋានបានពិនិត្យឃើញថា ទីតាំងដែលបានប៉ះពាល់នោះបានត្រឡប់មកភាពប្រក្រតីវិញហើយនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1528 នាក់
ខែនេះ :
6943 នាក់
3 ខែនេះ :
14174 នាក់
សរុប :
21983 នាក់